ព័ត៌មានថ្មីៗ
recent

អភិបាលខេត្តតាកែវ៖ បញ្ជាអោយមន្រ្តីក្រោមឱវាទរៀបចំកន្លែងផ្ញើកង់ម៉ូតូដោយមិនយកកម្រៃសម្រាប់សិស្សប្រឡងបាក់ឌុបនាពេលខាងមុខ

តាកែវ ៖ បន្ទាប់ពីមានរអ៊ូរទាំនិងមានការរិះគន់ ពីសំណាក់អាណាព្យាបាលសិស្ស ព្រមទាំងពីប្រព័ន្ធសង្គមហ្វេសប៊ុកពាក់ព័ន្ធទៅនិងការយកថ្លៃផ្ញើកង់ម៉ូតូពីសិស្ស មកចូលរួមប្រឡងទុតីយភូមិ«បាក់ឌុប»ឆ្នាំកន្លងទៅក្នុងតម្លៃមួយដ៏ថ្លៃហួសហេតុនោះ នៅក្នុងការប្រឡងទុតីយភូមិឆ្នាំ២០១៧នេះ អភិបាលខេត្តតាកែវបានបញ្ជាអោយមន្រ្តីក្រោមឱវាទរៀបចំកន្លែងផ្ញើកង់ម៉ូតូដល់សិស្សមកចូលរួមប្រឡងទាំងអស់ដោយមិនតម្រូវអោយយកថ្លៃផ្ញើកង់ម៉ូតូនោះទេ។
  ថ្លែងនៅក្នុងកិច្ចប្រជុំពិភាក្សាជាមួយមន្រ្តីអង្គភាពប្រឆាំងអំពើពុករលួយ និងមន្រ្តីពាក់ព័ន្ធដើម្បីត្រៀមរៀបចំការប្រឡងទុតិយភូមិឆ្នាំសិក្សា២០១៧ នៅព្រឹកថ្ងៃអង្គារ៏ ទី ២៥ ខែ កក្ដដា ឆ្នាំ ២០១៧នៅសាលាខេត្តតាកែវ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានបញ្ជាដល់អភិបាលក្រុងស្រុកដែលមានមណ្ឌលប្រឡង និងមន្ទីរអប់រំអោយរៀបចំកន្លែងផ្ញើកង់ម៉ូតូ ហើយធ្វើសំណើរមកខេត្តពីការឧបត្ថមដល់កំលាំងសមត្ថកិច្ចនគបាល និងកងរាជអាវុធហត្ថដែលជាអ្នកយាមកង់ម៉ូតូរបស់សិស្ស ដែលមកចូលរួមប្រឡងទុតិយភូមិ ដោយការផ្ញើកង់ម៉ូតូនេះគឺហាមដាច់ខាតមិនអោយមានការយកប្រាក់នោះទេ។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាដល់សមត្ថកិច្ចជាអ្នកមើលការខុសត្រូវកង់ម៉ូតូគឺសាលាខេត្តជាអ្នកចេញទាំងអស់។
  ឯកឧត្តមអភិបាលខេត្តតាកែវបានមានប្រសាសន៏បន្តថា ឆ្នាំនេះយើងមិនត្រូវអោយមានបាតុភាពអាក្រក់កើតឡើងដូចបណ្ដាលឆ្នាំមុនៗទៀតនោះទេ។ យើងត្រូវតែទប់ស្កាត់កុំអោយពួកឆ្លៀតឱកាសកេញចំណេញពីសិស្សដោយយកតម្លៃផ្ញើម៉ូតូកង់ក្នុង១គ្រឿង២ពាន់រៀលដូចមុន។ ការរៀបចំកន្លែងផ្ញើកង់ម៉ូតូដោយមិនយកប្រាក់វាពិតជាជួយមួយផ្នែកដល់សិស្សមួយចំនួនដែលមានជីវភាពក្រីក្រជាក់ជាពុំខាន។
  នៅក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តតាកែវ ឡាយ វណ្ណៈ ក៏បានធ្វើការជម្រុញអោយសមត្ថកិច្ចនិងមន្ទីរពាក់ព័ន្ធព្រមទាំងអាជ្ញាធដែនដីត្រូវធ្វើយ៉ាងណាចូលរួមអោយបានពេញទំហឹង ដើម្បីអោយដំណើរការប្រឡងទុតិយភូមិក្នុងខេត្តតាកនៅពេលខាងមុខទទួលបានជោគជ័យតាមការរំពឹងទុក ការទទួលបានជោគជ័យនេះវាជាមុខមាត់សម្រាប់ខេត្តតាកែវរបស់យើង៕






No comments:

Powered by Blogger.