ព័ត៌មានថ្មីៗ
recent

បញ្ហាគ្រឿងញៀនវាជាបញ្ហាមួយ ធ្វើឲ្យស្មុគស្មាញ និងបានជិះឥទ្ធិពលមិនល្អដល់សង្គម ជាតិទាំងមូល

ថ្លែងក្នុងកិច្ចប្រជុំស្តីពីផែនការយុទ្ធសាស្រ្ត សម្រាប់ផ្សព្វផ្សាយអប់រំដើម្បីបង្កើនការ​យល់ដឹង នៃគ្រោះថ្នាក់គ្រឿងញៀននៅខេត្តតាកែវលើកទី០១ រយៈពេល០៦ខែ(០១.​០១​.​២០១៧ / ០១.០៦.២០១៧ លោក​ អ៊ួច ភា អភិបាលរងខេត្តតាកែវ  និងជា​ប្រធា​ន​អនុ​គណៈ​កម្ម​ការ​អប់រំ និងផ្សព្វផ្សាយគ្រឿងខេត្ត បានជម្រុញដល់អ្នកពាក់ព័ន្ធទាំងអស់ ​ត្រូវ​មានវិធានការណ៍ អប់រំផ្សព្វ​ផ្សាយ​ពីផលប៉ះពាល់ ក៍ដូចជា​គ្រោះថ្នាក់​នៃ​ការ​ប្រើ​ប្រាស់​គ្រឿងញៀន ពិសេស​គឺ​ការ​ទប់​​ស្កាត់ និងបង្រ្កាបកុំឲ្យមានការជួញដូរ និង​ចរា​ចរណ៍​គ្រឿង​ញៀន​ខុស​ច្បាប់​នៅ​ក្នុង​ទូទាំ​ង​ខេត្តតាកែវ ។
លោក អ៊ួច ភា អភិបាលរងខេត្ត បន្តថាបច្ចុប្បន្ននេះ បញ្ហាគ្រឿងញៀនវាជាបញ្ហាមួយធ្វើ ឲ្យស្មុគស្មាញ និងបានជិះឥទ្ធិពលមិនល្អដល់សង្គម តាមរយៈការចរាចណ៍គ្រឿនញៀនស្ទើរ តែគ្រប់ទីកន្លែង គ្រប់រូបភាពហើយមុខ​សញ្ញា​ប្រើប្រា​ស់​គ្រឿង​ញៀន​នេះមាន យុវជន សិស្ស និស្សិតក្រៅសាលា ក្រុមកម្មករ ពលករមួយចំនួនដែលបញ្ចេញ កម្លាំងលី សែង អ្នកបម្រើការ នៅក្លឹបកម្សាន្ត ខារ៉ាអូខេ និងក្រុមនិយមទៅរកសេវា កម្សាន្តសប្បាយញឹកញាប់ ដែលយើងត្រូវ មានមានវិធានការណ៍អប់រំផ្សព្វផ្សាយ និង​ទប់​ស្កាត់ឲ្យខានតែបាន កុំឲ្យបញ្ហាគ្រឿងញៀននេះ ចេះតែកើនឡើង ។
លោកអភិបាលរងខេត្ត អ៊ួច ភា បន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា បាន​ដាក់​ចេញ​នូវវិធានការណ៍ប្រយុទ្ធប្រឆាំង និងបោសសម្អាតគ្រឿងញៀនលើកទី១ នៅទូទាំង ប្រទេស ដោយបានកំពុងតែអនុវត្ត ដូច្នោះនៅខេត្តតាកែវយើងត្រូវតែបន្តអនុវត្តនិងទប់ ស្កាត់ឲ្យបានចំពោះ ករណីប្រើប្រាស់ ជួញដូរ និងចរាចរណ៍គ្រឿនញៀន ។

លោកអភិបាលរខេត្ត បន្ថែមទៀតថា ដើម្បីឲ្យការងារអប់រំ ផ្សព្វផ្សាយគ្រឿន ញៀននេះ បានយល់ជ្រួតជ្រាបទៅដល់មហាជន ពិសេសយុវជន យើងត្រូវតែ​ផ្សព្វ​ផ្សាយឲ្យបានទូលំទូលាយ តាមសាលារៀន ទីប្រជុំជន និងផ្សព្វផ្សាយតាមវិទ្យុ ទូរទស្សន៍ ហើយក្នុងនោះដែរ ក៍ត្រូវតែជាប់ជា ប្រចាំទៅតាមគោលដៅកំណត់ ដើម្បីឲ្យពួកគាត់មានយល់ដឹងកាន់តែច្បាស់ ពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃការប្រើប្រាស់ គ្រឿងញៀន និងនាំគ្នាឈប់សេពឈប់ជួញដូរ និងឈប់ ចរាចរណ៍គ្រឿងញៀននេះ តទៅទៀត ៕
ប្រភពដោយ TVK 

No comments:

Powered by Blogger.