គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងខេត្តតាកែវកើនឡើងប្រមាណ៤រយភាគរយ
តាកែវ ៖ ខណៈពេលដែលតម្រូវការប្រាក់កម្ចីរបស់ប្រជាពលរដ្ឋក្នុងខេត្តតាកែវកាន់តែមានការកើនឡើងខ្ពស់នោះ ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុថ្មីៗជាច្រើនទៀត បានចាប់ផ្ដើមលេចរូបរាងឡើង។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តតាកែវ។ ថ្លែងប្រាប់ទូរទស្សន៏ប៊ីធីវី នៅថ្ងៃ ពុធ ទី ៨ ខែ កុម្ភៈ ឆ្នាំ ២០១៧ នេះ លោក ម៉ឹង វីរីយ៉ា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តតាកែវ បានថ្លែងថា នៅក្នុងខេត្តតាកែវបច្ចុប្បន្ននេះមានធនាគារឯកជនចំនួន១១ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៥១ ដោយស្រូបបានកំលាំងការងារ ជូនប្រជាពលរដ្ឋចំនួនជាង២ពាន់នាក់ ក្នុងនោះស្រីជាង៥រយនាក់។ ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជន ដែលបានមកចុះបញ្ជីការនៅមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅក្នុងឆ្នាំ២០១៦កន្លងមកថ្មីៗនេះ គឺមានការកំណើនខ្ពស់ហួសពីការស្មាន ពោលនៅក្នុង ឆ្នាំ២០១៥កន្លងខេត្តតាកែវមានធនាគារឯកចំនួន៨ ក្នុងឆ្នាំ២០១៦កើនឡើងដល់ធនាគារ។ ដោយឡែកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គឺមានកើនឡើងប្រមាណ៤រយភាគរយ ពោលកើនពី១១ក្នុងឆ្នាំ២០១៥មក៥១នៅក្នុងឆ្នាំ២០១៦។
បើតាមលោកប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តតាកែវ កំណើនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដ៏ច្រើននេះគឺជាសញ្ញានៃភាពល្អប្រសើរនៃសេដ្ឋកិច្ចកម្ពុជា ជាពិសេសវាបានបង្ហាញអោយឃើញថាប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវ កាន់តែមានជីវភាពធូធា មានការងារធ្វើច្រើន ដូច្នោះនេះជាឱកាសដែលអ្នកវិនិយោគចូលបណ្ដាក់ទុនបង្កើតគ្រិះស្ថានមីក្រូហិរញ្ញវត្ថុ អោយប្រជាពលរដ្ឋខ្ចីប្រាក់។ ព្រោះកាលណាប្រជាពលរដ្ឋមានការងារធ្វើ ពួកគាត់តែងតែត្រូវការប្រាក់កម្ចីដើម្បីទិញរបស់របនិងបង្កើនមុខរបបន្ថែមទៀត។
លោក អ៊ុន វណ្ណា អភិបាលរងខេត្តតាកែវបានថ្លែងឲ្យដឹងថា ការកើនឡើងនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនេះ វាជាការប្រសើរមួយប្រសិនបើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់នោះមានច្បាប់ត្រឹមត្រូវឬបានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិ។ ក៏ប៉ុន្តែបើសិនជាគ្រឹះស្ថានមីក្រូទាំងនោះគ្មានច្បាប់ទេ វានិងបង្កការប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋជាក់ជាពុំខាន តាមរយៈការយកអាត្រាការប្រាក់ដ៏ខ្ពស់មួយដែលគ្មានការត្រួតពិនិត្យពីធនាគារជាតិ។
លោកអភិបាលរងខេត្តតាកែវបានមានប្រសាសន៏បន្តថា កន្លងមកដើម្បីជៀសវាងបញ្ហាក្ដីក្ដាំរឿងប្រាក់កម្ចីនេះ អាជ្ញាធរខេត្តតាកែវបានធ្វើការណែនាំ អោយអាជ្ញាធមូលដ្ឋានពន្យល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន អោយគិតគូអោយបានច្បាស់លាស់មុន និងសម្រេចចិត្តខ្ចីប្រាក់ពីគ្រិះស្ថានមីក្រូហិរញ្ញវត្ថុ។ ម្យ៉ាងទៀតអាជ្ញាធមូលដ្ឋានក៏ត្រូវប្រាប់ប្រជាពលរដ្ឋផងដែរ ថាប្រាក់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលប្រជាពលរដ្ឋបានខ្ចី គឺជាប្រាក់របស់ឯកជនសុទសាត ពោលវាមិនមែនជាប្រាក់របស់រាជរដ្ឋាភិបាលនោះទេ៕
ប្រភពដោយ BTVNews

No comments: