ព័ត៌មានថ្មីៗ
recent

ការប្រារព្ឋធ្វើពិធីបុណ្យមាឃបូជាដើម្បីរំលឹកដល់ថៃ្ង ដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើតព្រះ ពុទ្ធសាសនាឡើងក្នុង លោកនាប្រទេសឥណ្ឌាកាលពី ៥៨៨ ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី ១៥កើត ខែមាឃ

ព្រឹកថ្ងៃទី ១១ កុម្ភៈ ២០១៧ លោក អ៊ុន វណ្ណា អភិបាលរងខេត្តតាកែវ ព្រម ទាំងលោកស្រី និងលោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរជុំវិញខេត្ត ពុទ្ធបរិស័ទ យ៉ាងច្រើនកុះករ បានប្រារព្ធរៀបចំពិធីបុណ្យមាឃបូជា នៅវត្តអំពិលស្អាង ដែលស្ថិតនៅឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ។ ពិធីបុណ្យមាឃបូជាដែលរៀបចំ ឡើងនៅវត្តអំពិលស្អាង ក៍មានពិធីរាបបាត្រព្រះសង្ឃចំនួន៨៣អង្គផងដែរ ។
ថ្លែងនៅចំពោះមុខព្រះសង្ឃ និងពុទ្ធបរិស័ទ លោក អ៊ុន វណ្ណា បានបញ្ជាក់ពីប្រវត្តិមាឃបូជាថា ជាពីធីបុណ្យមួយដែលមានសារៈសំខាន់នៅក្នុងពុទ្ធ សាសនាដែលរួមមាន : មាឃបូជា ពិសាខបូជា អាសាឍបូជា និងបុណ្យ បវារណា (ចេញវស្សា)។ បុណ្យមាឃ បូជាប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ង ដែល ព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើតព្រះ ពុទ្ធសាសនាឡើងក្នុង លោកនាប្រទេសឥណ្ឌាកាលពី ៥៨៨ ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី ១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន ៩ ខែគត់។
លោក អ៊ុន វណ្ណា បន្ថែមទៀតថា ការបង្កើត ព្រះពុទ្ធសាសនា ក្នុងឋានៈជាអង្គការសាស នាមួយនេះ ធ្វើឡើងនៅក្នុងចំណោម ព្រះសង្ឃចំនួន ១២៥០ អង្គ ជាសមាជិក ក្នុង អង្គមហា សន្និបាតមួយ ដែលបាននិមន្តមកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់ ហើយការប្រារព្ធពិធីបុណ្យមាឃបូជានេះឡើងគឺដើម្បីប្រារព្ធនូវព្រឹត្តិការណ៏ធំ៣យ៉ាងគឺ៖
១/ដើម្បីប្រារព្ធនូវការធ្វើចតុរង្គសន្និបាតប្រកបដោយអង្គបួន
២/ដើម្បីប្រារព្ធថ្ងៃដែលព្រះអង្គទ្រង់សម្តែងឱវាទបាតិមោក្ខ
៣/ដើម្បីប្រារព្ធថ្ងៃដែលព្រះអង្គទ្រង់ដាក់អាយុសង្ខារ។

លោកអភិបាលរងខេត្តតាកែវ អ៊ុន វណ្ណា ក្រៅតែពីបានរំលឹកពីប្រវត្តិនៃការប្រារព្ធធ្វើ បុណ្យមាឃបូជាដែលជាបុណ្យសាសនាដ៍ធំមួយនៅកម្ពុជា លោកក៏បានរំលឹកផងដែរពីការធ្វើ សង្រ្គាមដ៏រាំរ៉ៃនៅកម្ពុជា ដែលធ្វើឲ្យព្រះពុទ្ធសាសនាទូទាំងប្រទេសត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរនៅឆ្នាំ៧៥   ក្រោមរបបដឹកនាំរបស់ពួកខ្មែរក្រហមប៉ុលពត ហើយក្នុងនោះប្រជាជនកម្ពុជា លែងបានធ្វើបុណ្យទៅតាមជំនឿសាសនាតទៅទៀត ប៉ុន្តែក្រោយឆ្នាំ៧៩ប្រទេសជាតិត្រូវបាន រំដោះចេញពីពួកខ្មែរក្រហម កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំបានកសាង និងអភិរវឌ្ឍប្រទេសជាតិមានការរីកចម្រើន ក្នុងនោះវិស័យអាណាចក្រ និងពុទ្ធចក្រ ក៍រីកចម្រើនទន្ទឹមគ្នា ដោយហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ និងវត្តអារាមនានាត្រូវបានកសាងឥតឈប់ឈរ ដែលធ្វើឲ្យប្រជាជនមានសិទ្ធិសេរីភាព និងអាចគោរពប្រតិបតិ្តតាមជំនឿសាសនារៀងៗខ្លួន ក្រោមមាគ៌ាដឹកនាំដ៍ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ៕

No comments:

Powered by Blogger.