រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី៖ សមាគមន៍គ្រូបង្រៀនបណ្ឌិតសភាចារ្យ សុខ អាន និងដើរតួនាទីសំខាន់ក្នុងការជួយដល់លោកគ្រូអ្នកគ្រូ នៅក្នុងខេត្តតាកែវ
តាកែវ៖ ឯកឧត្តមបណ្ឌិត ស៊ូ ភិរិន្ទ រដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្រ្តីបានសំដែងនូវក្ដីរំពឹងថា សមាគមន៍គ្រូបង្រៀនបណ្ឌិតសភាចារ្យ សុខ អាន ដែលបានបង្កើតឡើងនៅទូទាំងក្រុងស្រុកទាំង១០ នៅក្នុងខេត្តតាកែវ ពិតជានិងជួយដោះស្រាយរាល់បញ្ហាលប្រឈមមួយចំនួនរបស់ក្រុមគ្រូបង្រៀនជាក់ជាពុំខាន។
ថ្លែងនៅក្នុងឱកាស បង្កើតសមាគមន៍គ្រូបង្រៀនបណ្ឌិតសភាចារ្យ សុខ អាន ក្រុងដូនកែវ នៅព្រឹកថ្ងៃ ច័ន្ទ ទី ៦ ខែ កុម្ភៈ ឆ្នាំ ២០១៧នេះ ឯកឧត្តមបណ្ឌិត ស៊ូ ភិរិន្ទ បានថ្លែងថា ការបង្កើតសមាគមន៍គ្រូបង្រៀននេះឡើង វាពិតជានិងផ្ដល់ផលប្រយោជន៏យ៉ាងច្រើន ដល់លោកគ្រូអ្នកគ្រូដែលជាសមាជិកសមាគមន៍។ ដោយក្នុងនោះសមាជិកសមាគមន៍អាចធ្វើខ្ចីប្រាក់ក្នុងអាត្រាការប្រាក់ដ៏ទាប និងពុំចាំបាច់មានការដាក់របស់បញ្ចាំនោះទេ។ បច្ចុប្បន្នអាត្រាការប្រាក់នៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជន និងអង្គការក្រៅរដ្ឋាភិបាលខ្លះកំពុងតែមានអាត្រាការប្រាក់ខ្ពស់ ដែលវាធ្វើអោយប៉ះពាល់ដល់សេដ្ឋកិច្ចគ្រូសារ ចំពោះអ្នកខ្ចីជាពិសេសលោកគ្រូអ្នកគ្រូផ្ទាល់តែម្ដង។
ឯកឧត្តមបណ្ឌិត ស៊ូ ភិរិន្ទ បានមានប្រសាសន៍បន្តថា នៅពេលដែលលោកគ្រូអ្នកគ្រូជួបបញ្ហា ដូចជាត្រូវការប្រាក់ជាបន្ទាន់ ដើម្បីយកកូនទៅព្យាបាលនៅមន្ទីរពេទ្យ គឺអាចមកខ្ចីលុយពីសមាគមន៏បានភ្លាមៗ ហើយអាចបង់រំលោះក្នុងរយៈពេលយូរបាន ដោយអាត្រាការប្រាក់ទាបបំផុត។
សមាគមន៍គ្រូបង្រៀនដែលបង្កើតឡើងនេះ វាពិតជានិងជួយលើកកម្ពស់ជីវភាពបងប្អូនគ្រូបង្រៀនយើង យ៉ាងពិតប្រាកដ។ ដូច្នោះសូមលោកគ្រូអ្នកគ្រូទាំងអស់ត្រូវចូលជាសមាជិករបស់មាគមន៍គ្រូបង្រៀនអោយបានគ្រប់ៗគ្នា ដើម្បីទទួលបាននូវផលប្រយោជន៍ទាំងអស់នេះ។ ព្រោះបើលោកគ្រូអ្នកគ្រូមិនបានចូលជាសមាជិកសមាគមន៍ទេ លោកគ្រូអ្នកគ្រូមិនអាចខ្ចីប្រាក់នៅក្នុងសមាគមន៍បាននោះទេ៕
No comments: