មេបញ្ជាការរងកងរាជអវុធហត្ថខេត្តតាកែវ ដោះលែងជនជួញដូរគ្រឿងញៀន ២នាក់ ជាថ្នូរនឹងទឹកប្រាក់ ៦ពាន់ដុលារ និងមាន់គក១៨ក្បាល
យោងតាមការចុះផ្សាយរបស់ ANN
ខេត្តតាកែវ៖ ប្រតិកម្មបានផ្ទុះឡើងពេញស្រុកព្រៃកប្បាស ខេត្តតាកែវ រឿងលោក ង៉ែត ចន្ធី មេមេបញ្ជាការរងកងរាជអវុធហត្ថខេត្តតាកែវ ដែលបានដឹកនាំកម្លាំងចុះបង្គ្រាបជនជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅក្នុងស្រុកព្រៃកប្បាស តែបែរជាដោះលែងឲ្យមានសេរីភាពវិញ។
សូមបញ្ជាក់ថា ការចុះបង្ក្រាបគ្រឿងញៀននោះ បានធ្វើឡើងកាលពីថ្ងៃទី ១ ខែកុម្ភះ ឆ្នាំ ២០១៧ ស្ថិតនៅក្នុងភូមិស្វាយពា ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ ដោយបានឃាត់ខ្លួនជនស្ស័យចំនួន ២នាក់ ទី១ ឈ្មោះ តឺ សារៈ ហៅ ណេង ភេទប្រុស អាយុ ៣៧ ឆ្នាំ រស់នៅភូមិឃុំខាងលើ ទី២ ឈ្មោះ នួន វណ្ណី ហៅតាក់ ភេទប្រុស អាយុ ២៥ ឆ្នាំ រស់នៅភូមិព្រៃផ្តៅខាងត្បូង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ការចុះបង្រាបខាងលើនេះបានដកហូតវត្ថុតាងរួមមាន ដាវដែក ៣ ដើម ទូរស័ព្ទ ១ គ្រឿង និងសំភារៈប្រើប្រាស់គ្រឿងញៀន។
បើតាមសេចក្តីរាយការណ៍ពីកម្លាំងកងរាជអវុធហត្ថដែលបានចុះបង្ក្រាបបានឲ្យដឹងថា បានចាប់មាន់គកចំនួន ១៨ ក្បាល ទៅជាមួយថែមទៀត។ ដែលនេះ ត្រូវគេឆ្ងល់ថា តើមាន់គកទាំង១៨ក្បាលហ្នឹងខុសអី។
ប៉ុន្តែការចាប់ខ្លួននេះ មិនបានប៉ុន្មានថ្ងៃផង ជនសង្ស័យក៏ត្រូវបានគេដោះលែងឲ្យមានសេរីភាពវិញ ហើយជនសង្ស័យបានយាយថា ខ្លួនចំណាយលុយអស់ ៦ពាន់ដុលារ និងមាន់គក ១៨ ក្បាល ទើបចេញមកមានសេរីភាពធម្មតាវិញ។
ជុំវិញករណីខាងលើនេះលោក ង៉ែត ចន្ធី មេបញ្ជាការរងកងរាជអវុធហត្ថខេត្តតាកែវ បានប្រាប់អ្នកយកពត៍មានថា លោកពិតជាបានដឹកនាំកម្លាំងចុះបង្គ្រាបជនសង្ស័យទាំង២នាក់ខាងលើពិតមែន ហើយបន្ទាប់ពីឃាត់ខ្លួនធ្វើការសាកសួរ ជនសង្ស័យទាំង២នាក់ខាងលើមិនមែនជាអ្នកជួញដូរទេ គឺជាអ្នកប្រើប្រាស់ ហើយលោកបានបញ្ជូនទៅមណ្ឌលអប់រំកែប្រែ ចំណែកទឹកប្រាក់ ៦ពាន់ដុលារ និងមាន់គក ១៨ ក្បាល ជាថ្នូនិងការដោះលែងបើអ្នកការសែតដឹងហើយ អ្នកការសែតធ្វើការងាររបស់អ្នកការសែតទៅ៕


No comments: