បើកបរលឿនពេកជ្រុលទៅបុករម៉កស្លាប់ទាំងពីរនាក់ឪពុកនិងកូនប្រុស
តាកែវ ÷ បុរសជាឳពុកនិងកូនប្រុសអាយុ៤ឆ្នាំម្នាក់បាន ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ បន្ទាប់ពីឪពុកបានបើកម៉ូតូក្នុងល្បឿនដ៏លឿនរួចទៅបុលនិងរម៉កដែលមកបញ្រាស់ទីសគ្នា។ ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏ដែលបណ្ដាលអោយឪពុកនិងកូនស្លាប់នេះបានកើតឡើងនៅព្រឹកថ្ងៃព្រហស្បត្ត៏ ទី១២ ខែមករា ឆ្នាំ២០១៧ នៅខាងជើងរង្វង់មូលអូរចំបក់ ស្ថិតនៅក្នុងភូមិសិង្គ សង្លាត់រកាក្នុង ក្រុងដូនកែវ ។
យោងតាមសមត្ថកិច្ចនគរបាលក្រុងដូនបានអោយដឹង ថា គ្រោះថ្នាក់ចរាចរណ៏នេះបានកើតឡើងរវាងម៉ូតូម៉ាកស្កុបពីមួយគ្រឿង ព័ណ៌ស ពាក់ស្លាកលេខភ្នំពេញ 1AP 1717 និងម៉ូតូរ៉ឺម៉កគ្មានស្លាកលេខមួយ គ្រឿងទៀតដែលដឹកអ្នកជិះច្រើននាក់មកផ្សារតាកែវ។ ឧបហេតុនេះបានបណ្តាលឲ្យអ្នកបើកបរម៉ូតូស្កុបពីឈ្មោះ លី ឡា ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរជាងសំណង់ និងកូនប្រុសឈ្មោះ លីប៉ុន បញ្ញាវុទ្ធ អាយុ០៤ឆ្នាំ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកប្រពន្ធបានរងរបួសនិងត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ។ ជនរងគ្រោះទាំងពីរនាក់ឳពុកកូនមានទីលំនៅក្នុងភូមិគរ ឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវ។ ចំណែកម្ចាស់រ៉ឺម៉កមានឈ្មោះ ជុំ ហុង ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិដូង ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ រងរបួសស្រាល និងអ្នកជិះលើរ៉ឺម៉កម្នាក់ រងរបួសធ្ងន់ មានឈ្មោះ ម៉េង ពេជ្រ ភេទស្រី អាយុ៤៩ឆ្នាំ រស់ក្នុងភូមិឃុំជាមួយម្ចាស់រ៉ឺម៉ក។
បើយោងតាមប្រភពពីប្រជាពលរដ្ឋគ្រោះថ្នាក់ចរាចរណ៏នេះគឺបណ្ដាលមកពីបុរសជិះម៉ូតូម៉ាកស្កុបពីបានបើកបរក្នុងល្បើនយ៉ាងលឿនឆ្ពោះទៅទីក្រុងភ្នំពេញ ហើយដោយគ្មានការប្រុងប្រយ័ត្នក៏ទៅបុកនិងរម៉កដែល បើបញ្រាសទីសគ្នា។
បច្ចុប្បន្នក្រោយសមត្ថកិច្ចចរចរណ៍ក្រុងចុះវាស់វែងនិងធ្វើកំណត់ហេតុរួច សពឳពុកកូនទាំងពីរត្រូវបានប្រគាល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករងរបួសកំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ចំណែកវត្ថុតាងទាំងពីរត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងដូនកែវដើម្បីធ្វើការដោះគ្នានៅពេលក្រោយ៕




No comments: