មន្រ្តីជាន់ខ្ពស់គណៈរដ្ឋមន្រ្តីប្រាប់ប្រជាពលរដ្ឋកុំអោយចាញ់បោកជនឱកាសនិយមដែលថាប្រាក់កម្ចីមីក្រូហិរញ្ញវត្ថុគឺជារបស់រដ្ឋ
តាកែវ ៖ ខណៈពេលដែលមានការដើរឃោសនាបោកប្រាស់ ពីសំណាក់ជនឱកាសនិយមមួយចំនួនថាប្រាក់ដែលប្រជាពលរដ្ឋបានខ្ចី នៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនមួយចំនួន ថាប្រាក់របស់ស្ថាប័នរដ្ឋនោះ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី និងជាសមាជិក គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានច្រានចោលទាំងស្រុងនូវការលើក ឡើងខាងលើនិងបានធ្វើការអំពាវនាវអោយ ប្រជាពលរដ្ឋកុំចាញ់ឧបាយកលឃោសនាបោក ប្រាស់ទាំងអស់នោះ។
ថ្លែងនៅក្នុងពិធីបូកសន្និបាតការអនុវត្តន៏ការងាររយៈពេល៥ឆ្នាំ របស់គណបក្សប្រជាជនកម្ពុជាឃុំប្រាំបីមុំ ស្រុកទ្រាំង នៅព្រឹកថ្ងៃ ពុធ ទី ១១ ខែ មករា ឆ្នាំ ២០១៧នេះ ឯកឧត្តមបណ្ឌិត ស៊ូ ភិរិន្ទ រដ្ឋលេខាធិការទីស្ដីការគណរដ្ឋមន្រ្តីនិងប្រធានក្រុមសេនាធិការចុះជួយខេត្តតាកែវរបស់គណបក្សប្រជាជនកម្ពុជាបានថ្លែងថា ខណៈពេលដែលការបោះឆ្នោតឃុំសង្កាត់និងការបោះឆ្នោតថ្នាក់ជាតិកាន់តែខិតជិតមកដល់ មានក្រុមអ្នកនយោបាយឱកាសនិយមមួយចំនួន បានចាប់ផ្ដើមដើរឃោសនាបោកប្រាស់ប្រជាជនពាក់ព័ន្ធ និងប្រាក់ដែលប្រជាពលរដ្ឋបានខ្ចីនៅតាមគ្រិះស្ថានមីក្រូហិរញ្ញវត្ថុឯកជនមួយចំនួន ដោយពួកគេបានឃោសនាថា លុយដែលពលរដ្ឋបានខ្ចីជាលុយរបស់រដ្ឋ ហើយនៅពេលដែលគណបក្សគេបានឈ្នះឆ្នោតដឹកនាំប្រទេស ពួកគេនិងលប់បំណុលដែលប្រជាពលរដ្ឋ ជំពាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ចោលតែម្ដង។ នេះជាការឃោសនាភូតកុហកមួយ។ តាមពិតប្រាក់ដែលពលរដ្ឋបានខ្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជាប្រាក់របសើវិស័យឯកជនសុទ្ធសាទ មិនមែនជាប្រាក់របស់រដ្ឋនោះទេ។ ដូច្នោះទោះបីជាគណបក្សឈ្នះឆ្នោតក៏បងប្អូនត្រូវតែសងដែរ។
ឯកឧត្តម បណ្ឌិត ស៊ូ ភិរិន្ទ បានមានប្រសាសន៏បន្តថា បញ្ហាខ្ចីប្រាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជននេះ កន្លងមានបញ្ហារហូតដល់រិបអូសផ្ទះរបស់បងប្អូនប្រជាពលរដ្ឋថែមទៀតផង។ បញ្ហានេះរាជរដ្ឋាបាលបានធ្វើការអំពាវនាវអោយម្ចាស់គ្រិះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ សូមមេត្តាយោគយល់ដល់ប្រជាពលរដ្ឋដែលបង់ប្រាក់មានការយីតយ៉ាវ។ ហើយរាជរដ្ឋាភិបាលនិងមិនអត់ឱនទោសជាដាច់ខាត ចំពោះគ្រិះស្ថានមីក្រូហរិញ្ញវត្ថុណាមួយដែលចុះទៅរឹបអូសទ្រព្យសម្បត្តិនិងផ្ទះប្រជាពលរដ្ឋដោយគ្មានសាលក្រមពីតុលាការ។
នៅក្នុងឱកាសនោះឯកឧត្តម បណ្ឌិត ស៊ូ ភិរិន្ទ ក៏បានធ្វើការអំពាវនាវអោយប្រជាពលរដ្ឋទាំងអស់ត្រូវពិចារណាអោយបានល្អិតល្អន់មុននិងទៅខ្ចីប្រាក់ពីគ្រិះស្ថានមីក្រូហិរញ្ញវត្ថុ ជាពិសេសលោកមេឃុំ មេភូមិមិនត្រូវចូលដៃជើងជាមួយគ្រិះស្ថានមីក្រូហិរញ្ញវត្ថុចុះទៅរិបអូសយកទ្រព្យសម្បត្តិប្រជាពលរដ្ឋដោយតែមានការបង់ប្រាក់មិនទាន់ពេលវេលានោះទេ។ ទង្វើខុសច្បាប់ទាំងអស់នេះអាជ្ញាធរមូលដ្ឋានត្រូវតែជៀសវាងអោយឆ្ងាយជាដាច់ខាត ហើយម្យ៉ាងទៀតក្នុងនាមជាអាជ្ញាធដែនដីយើង ត្រូវមានកាតព្បកិច្ចការពារប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន៕
No comments: