ស្នងការនគរបាលខេត្តតាកែវ បានចុះបង្រ្កាបបទល្មើសឆ្លងដែន និងនេសាទខុសច្បាប់នៅត្រង់ចំនុចខាងលិច ប៉ុស្តិ៍បន្ទាយស្លឹក
នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុក សំណាង ស្នងការ នគរបាលខេត្តតាកែវ បានដឹកនាំកម្លាំងអន្តរាគមន៍.កម្លាំងជំនាញ ក្នុងស្នងការដ្ឋាន និងកម្លាំងអធិការដ្ឋាននគរបាលស្រុកបូរីជលសារ.កម្លាំងប៉ុស្តិ៍ការពារព្រំដែនបន្ទាយស្លឹក និងមានការសម្របសម្រួលពី លោក
ទិន សុចិត្រា ព្រះរាជអាជ្ញាររងអមសាលាដំបូង ខេត្តតាកែវ ។ បានចុះបង្រ្កាបបទល្មើសឆ្លងដែន និងនេសាទខុសច្បាប់នៅត្រង់ចំនុចខាងលិច ប៉ុស្តិ៍បន្ទាយស្លឹក ចំងាយប្រមាណ១៦០០ ម៉ែត្រ ស្ថិតនៅភូមិក្អែកយំ ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ ។ ក្នុងកិច្ចប្រតិបត្តិការនេះ ឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមដែលចូលមកក្នុងទឺកដីកម្ពុជាដេីម្បីលបលួចនេសាទនិងឆ្លងដែនដោយខុសច្បាប់ បានចំនួន ០៣នាក់ ដែលមាន៖
១.ឈ្មោះ វៀង យ៉ាំងដាម ភេទប្រុស អាយុ ៤៥ឆ្នាំ
២.ឈ្មោះ វៀង យ៉ាំងហីវ ភេទប្រុស អាយុ ១៩ឆ្នាំ
៣.ឈ្មោះ វៀង យ៉ាំងជី ភេទប្រុស អាយុ ២៣ឆ្នាំ។
អ្នកទាំងបី រស់នៅភូមិភូងា ឃុំភូហូយ ស្រុកអានភូ ខេត្តអានយ៉ាង និងដកហូតវត្ថុ តាងរួមមានៈ តាក់រាងជ័រ០១ ប្រវែង៩.២ម៉ែត្រ, ម៉ាស៊ីនសាំង ០១គ្រឿងម៉ាកហ៊ីណូត១៨សេស ពណ៏ទឹកក្រូច ចំណែកស្បៃមុងយើងបានដុត បំផ្លាញចោលមានប្រវែង ៦៧០ម៉ែត្រ និងកន្ទុយសីយើនចំនួន ០៨។
ក្រោយពេល ឃាត់ខ្លួនកម្លាំងជំនាញ បានសាកសួរនិងកសាងសំណំុរឿងដេីម្បីបញ្ជូនទៅសាលា ដំបូងខេត្តចាត់ការបន្ត។

No comments: