ព័ត៌មានថ្មីៗ
recent

កម្មករជាង១ពាន់នាក់នាំគ្នាបិទផ្លូវវាងជាយក្រុងដូនកែវ

តាកែវ ៖ បន្ទាប់ពីការហែក្បួនទៅសាលាខេត្តតាកែវ កាលពីម្សិលមិញដើម្បីអោយ ឯកឧត្តម អភិបាលខេត្តតាកែវ ជួយអន្តរាគមន៏ដកអ្នកគ្រប់គ្រងរោងចក្រជនជាតិខ្មែរ មិនបានសម្រេចរួចមក នៅព្រឹកថ្ងៃ ព្រហស្បត្តិ ទី ២៥ ខែ សីហា ឆ្នាំ ២០១៦ នេះ ក្រុមកម្មកររោងចក្រខេមបួថិច ត្រេងឌីង ខេមភេនី ជាង១ពាន់នាក់បាននាំគ្នាបិទផ្លូវវាងក្រុងដូនកែវ ដែលផ្លូវនេះជាផ្លូវយកលុយរបស់ក្រុមហ៊ុន លោកឧកញ្ញា ប៉ោ សួន ដោយបណ្ដាលអោយរថយន្តមួយចំនួនបានកកស្ទះពេញផ្លូវ។
នៅក្នុងការតវ៉ានេះក្រុមកម្មករនៅតែបន្តលើកបដា ដោយទាមទាអោយក្រុមហ៊ុនបញ្ឈប់​អ្នកគ្រង​រោងចក្រជាស្រ្តីខ្មែរម្នាក់ឈ្មោះ ផាន សុភ័ក្រ ដែលត្រូវបានក្រុមកម្មករធ្វើការចោទប្រកាន់ថា​បានជេរ​ប្រមាថ កម្មករដូចឆ្កែឆ្មានិងបានបញ្ឈប់កម្មករមួយចំនួនដោយគ្មានហេតុផល។
          បើទោះបីជាមានការចុះទៅសម្របសម្រួល ពីលោកអភិបាលរងក្រុងដូនកែវ កង អាណាន់ ដោយស្នើសុំអោយកម្មករទាំងអស់រងចាំដំណោះស្រាយ ពីក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងរងចាំឯកឧត្តម អភិបាលខេត្តតាកែវ ឡាយ វណ្ណៈ អភិបាលខេត្តតាកែវវិលត្រលប់មកពីប្រទេសចិនវិញក្ដី ក៏ក្រុមកម្មករ នៅតែបន្តបិទផ្លូវមិនអោយរថយន្តធ្វើដំណើរឆ្លងកាត់នោះទេ។
គួរបញ្ជាក់ថាក្រុមកម្មករបានធ្វើការតវ៉ាជាង១សប្ដាហ៏ មកហើយដើម្បីទាមទាលកខ័ណ្ឌការងារ៩​ចំណុចពីក្រុមហ៊ុន ហើយលក្ខ័ណ្ឌចំនួន៨ត្រូវបានដោះស្រាយរួចរាល់ នៅសល់តែលក្ខ័ណ្ឌមួយគឺការ ទាមទាដកអ្នកគ្រប់គ្រងរោងចក្រ ត្រូវបានថៅកែក្រុមហ៊ុនទាត់ចោល ដោយបានថៅកែបានព្រលយ​ពាក្យថា សុខចិត្តបិទ រោងចក្រចោលគាត់មិនដកអ្នកគ្រប់គ្រងរោងចក្រ ផាន សុភ័ក្រ នេះចេញទេ៕
ដកស្រង់ចេញពី FreshNews

No comments:

Powered by Blogger.