ព័ត៌មានថ្មីៗ
recent

ទីណាមានទុក្ខលំបាកទីនោះតែងតែមានកាកបាទក្រហម


       នៅព្រឹកថ្ងៃទី ២៥ ខែ សីហា ឆ្នាំ២០១៦ ឯកឧត្តម ហ៊ុន សារឿន អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត លោក ទុយ សុភ័ក្ដ្រ អភិបាលស្រុកបូរីជលសារ លោកស្រី ប៊ុន គឹមហុង អភិបាលរងស្រុក និងជាប្រធានអនុសាខាកាកបាទក្រហមស្រុក និងលោកមេឃុំ បាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា មកចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា គ្មានទីពឹង និងទីទ័លក្រ នៅឃុំគោកពោធិ៍ ចំនួន ៦១គ្រួសារ។ 
អំណោយដែលបានចែកជូនក្នុង ០១គ្រួសារទទួលបាន៖
-អង្ករ ២៥គីឡូក្រាម
-មី ០១កេស
-កន្ទេល ០១
-ក្រម៉ា ០១
-ភួយ ០១
-ម៉ុង ០១ និង
-សារ៉ុង ០១៕

No comments:

Powered by Blogger.