ព័ត៌មានថ្មីៗ
recent

អាជ្ញាធរខេត្តតាកែវប្រាប់មេឃុំ ចៅសង្កាត់អោយចេញលិខិតបញ្ចាក់ទីលំនៅជូនប្រជាពលរដ្ឋសម្រាប់ចុះឈ្មោះឆ្នោតដោយមិនយកកម្រៃ

ខណៈពេលដែលការធ្វើអត្តសញ្ញាប័ណ្ណចែកជូនប្រជាពលរដ្ឋ​ នៅមានសេសសល់​នៅ​ឡើយហើយការបោះឆ្នោតក្រុមប្រិក្សាឃុំសង្កាត់កាន់តែខិជិតមកដល់នោះ នៅព្រឹកថ្ងៃអង្គារ៏ ទី ០២ ខែ សីហា ឆ្នាំ ២០១៦ នេះ អាជ្ញាធរខេត្តតាកែវបានធ្វើការជួបប្រជុំជាមួយមេឃុំ ចៅសង្កាត់ទាំង១រយ នៅ​ក្នុង​ខេត្តតាកែវដើម្បីប្រាប់ពីការប្រកាសរបស់ក្រសួងមហាផ្ទៃ ពាក់ព័ន្ធទៅនិងការ​ជម្រុញ​អោយ​ធ្វើអត្ត​សញ្ញាណ​ប័ណ្ណជូនប្រជាពលរដ្ឋនិងការបំពេញបែបបទដើម្បី ចេញលិខិតបញ្ជាក់អត្តសញ្ញាណ​និងលិខិត​ស្នាក់នៅ ​ដើម្បី​បម្រើអោយការចុះឈ្មោះបោះឆ្នោតនាពេលខាងមុខ ។
លោក ម៉ឹង វុទ្ធី នាយករដ្ឋបាល​សាលាខេត្ត​តំណាង​អោយ​ ឯកឧត្តម​អភិ​បាល​ខេត្ត​តាកែ​វបាន​ថ្លែង​ឲ្យ​ដឹ​ង​ថា កន្លងមកការធ្វើអត្តសញ្ញាណប័ណ្ណចែកជូន​ប្រជាពលរដ្ឋ​ នៅក្នុងខេត្តតាកែវ​សម្រេច​បានលទ្ធ​ផល​ប្រមាណ​ជាង៨០ភាគរយហើយ នៅសល់ប្រមាណជាង១០ភា​គរយ​ទៀត​ភាគ​ច្រើន ​ជាប្រជាពលរដ្ឋ​ដែល​ធ្វើ​ចំណាកស្រុក ដូច្នោះនៅពេលដែលពួកគាត់មកចុះឈ្មោះបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ខាងមុខ ពួក​គាត់​និងត្រូវរត់មកលោកមេឃុំចៅសង្កាត់​ ដើម្បីបញ្ជាក់ពីទីលំនៅដើម្បីចុះឈ្មោះ​បោះឆ្នោត ជាក់ជាពុំខាន។ លោកមេឃុំចៅសង្កាត់ត្រូវតែប្រាប់គាត់ពីនិតិវិធី នៃការស្នើសុំនិងត្រូវចេញឯកសារបញ្ជាក់ទីលំនៅ ជូនពួកគាត់ដើម្បីចុះឈ្មោះបោះឆ្នោត ចំពោះពលរដ្ឋណាដែលគ្មានអត្តសញ្ញាណប័ណ្ណ។
លោក ម៉ឹង វុទ្ធី បានមានប្រសាសន៏បន្តថា ការចេញលិខិត​បញ្ជាក់​ទីលំនៅ​ជូន​ប្រជា​ពល​រដ្ឋ​ដើម្បី​ទៅ​ចុះឈ្មោះបោះឆ្នោតនេះគឺមេឃុំចៅសង្កាត់អាចចេញ​ជូន ចំពោះតែប្រជាពលរដ្ឋនៅមូលដ្ឋាន​របស់ខ្លួន​ និងត្រូវតែមានសាក្សីបញ្ជាក់ពីមូលដ្ឋានរបស់ខ្លួនតែប៉ុណ្ណោះ ម្យ៉ាងទៀតច្បាប់មិនតម្រូវ​អោយប្រជាពលរដ្ឋ​បង់​កំរៃសេវានោះទេ ហើយបើមានមេឃុំចៅសង្កាត់ណាម្នាក់​យកកម្រៃសេវា​ដែលខុស​ពីគោលការណ៏​ដែល​ច្បាប់​បានចែងគឺត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់៕

No comments:

Powered by Blogger.