ឯកឧត្តម បណ្ឌិត ច័ន្ទ សារុន បានថ្លែងប្រាប់ដល់ក្រុមសិក្ខាកាម និងគ្រូបង្គោល ត្រូវបង្រៀនពីផ្នែក ព័ត៌មានវិទ្យាទៅដល់កសិករ និងសេវាករ
ឯកឧត្តម បណ្ឌិត ច័ន្ទ សារុន បានថ្លែងប្រាប់ដល់ក្រុមសិក្ខាកាម និងគ្រូបង្គោល ត្រូវបង្រៀនពីផ្នែក ព័ត៌មានវិទ្យាទៅដល់កសិករ និងសេវាករឲ្យបានយល់ច្បាស់ ដើម្បីភាពរីកចម្រើន និងដើរទាន់សម័យការ បច្ចេកវិទ្យាបច្ចុប្បន្ន ។
មានប្រសាសន៍បិទវគ្គបណ្ដុះបណ្ដាលផ្នែកបច្ចេកវិទ្យាព័ត៌មាន ជូនសមាជិក សមាជិកា គណៈកម្មាធិការខេត្តជំរុញចលនា ភូមិ០១ផលិតផល០១ក្រោមការបណ្ដុះបណ្ដាលដោយលោកគ្រូអ្នកគ្រូស្មគ្រចិត្តជនជាតិកូរ៉េ០៤រូប ដល់សិក្ខាកាមជាង៤០នាក់ ដែលមានរយះពេល ០៦សប្ដាហ៍ រសៀលថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៦ ឯកឧត្តម បណ្ឌិត ច័ន្ទ សារុន ទេសរដ្ឋមន្រ្តីទទួលបន្ទុក បេសកម្មពិសេស និងជាអនុប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានថ្លែងការ គោលការណ៍នៃបច្ចេកវិទ្យាព័ត៌មាន ពិតជាមានសារៈសំខាន់ណាស់សម្រាប់កសិករបច្ចុប្បន្ន ដែលត្រូវតែស្វែងយល់ឲ្យបានច្បាស់ ហើយក្នុងនោះ យើងក៍មានផែនការដោយអ្នកចេះច្រើនបង្រៀនអ្នកចេះតិច ហើយអ្នកចេះតិចបង្រៀនអ្នក មិនចេះសោះ ដោយផ្តោតសំខាន់គឺទៅលើកសិករតែម្តង។
ឯកឧត្តម បណ្ឌិត ច័ន្ទ សារុន បន្ថែមទៀតថា បើកាលណាកសិករចេះច្រើនពីបច្ចេកវិទ្យាព័ត៌មាន នេះកាន់តែច្រើន នោះវិស័យកសិកម្មតាមរយៈភូមិ១ផលិតផល១ នឹងត្រូវបានផ្សព្វផ្សាយទូលំទូលាយ និងស្គាល់ពីសំណាក់អាជីវករ ពាណិជ្ជករ និងធ្វើឲ្យគាត់កាន់តែមានទំនុកចិត្តលើផលិតផលរបស់ខ្លួន ជាមួយនឹងការផ្សព្វផ្សាយតាមប្រព័ន្ធ Online ហើយប្រាក់ចំណូលប្រចាំគ្រួសារនឹងកើនឡើងជាលំដាប់ ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី ច័ន្ទ សារុន ក៍បានជម្រុញផងដែរ ទៅដល់ដំណើរការភូមិ១ ផលិតផល១ ឲ្យបានល្អ ជាមួយនឹងកសិករលើផលិតផលរបស់ខ្លួនឲ្យមានសន្ទុះកើនឡើង តាមរយៈការផ្សព្វផ្សាយជាមួយនឹងប្រព័ន្ធព័ត៌មានវិទ្យានេះ ហើយអ្វីដែលសំខាន់ គឺគ្រូបង្គោល ត្រូវជួយបង្រៀនបន្ថែមដល់កសិករ របស់យើង នូវប្រព័ន្ធព័ត៌មានវិទ្យា និងការលក់តាម Online នេះ ដើម្បីទទួលបាននូវលទ្ធផលល្អប្រសើរ៕
No comments: