បញ្ចុះបឋមសិលាអគារសម្រាប់ជម្ងឺកុមារ ស្រុកអង្គបូរី ជំនួយអង្គការ COPION-Cambodia របស់សាធារណៈរដ្ឋកូរ៉េ
អគារសម្រាប់ជម្ងឺកុមារ ត្រូវបានរៀបចំពិធីបញ្ចុះបឋមសិលា នៅព្រឹកថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០១៦ ក្រោមវត្តមាន លោក នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ លោក ឌឹម គឹមសាន អភិបាលស្រុកអង្គរបូរី លោក ហ៊ុន យ៉ុង ប្រធានក្រុមប្រឹក្សាស្រុក រួមនិងលោក លោកស្រីប្រធាន អនុប្រធាន និងមន្ត្រីពេទ្យក្នុងមណ្ឌលសុខភាពស្រុកអង្គរបូរី ខេត្តតាកែវ។
អគារថ្មីនេះក្រោមការគៀងគរពីអាជ្ញាធរស្រុក និងថ្នាក់ដឹកនាំ និងមន្ត្រីមណ្ឌលសុខភាពស្រុកអង្គរបូរី ។ អង្គការ COPION-Cambodia របស់សាធារណៈរដ្ឋកូរ៉េ ក៏បានផ្តល់ជំនួយជូនដល់មណ្ឌលសុខភាពអង្គរបូរី សម្រាប់បំរើ និងព្យាបាលជម្ងឺជូនដល់ប្រជាពលរដ្ឋនៅក្នុងស្រុកអង្គរបូរី ។
ជំនួយរួមមាន
- សាងសងអគារថ្មី១ខ្នង ប្រើថវិកាចំនួន៦៨០០០ $
- ជួសជុលអាគារមណ្ឌលសុខភាព(ផ្ទះភ្ញៀវ) ៨១៥១$
- សំភារៈបរិក្ខាពេទ្យ១១៥៤០$
សរុបប្រើថវិកាអស់៨២៦៩០$ ៕





No comments: