មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មប្រាប់មន្រ្តីរដ្ឋបាលព្រៃឈើអោយទប់ស្កាត់ការនាំឈើឆ្លងកាត់ខេត្តតាកែវ
ខណៈពេលដែលបញ្ហាព្រៃឈើជាបញ្ហាក្ដៅគគុកមួយ និងតែងតែត្រូវបានគណបក្ស មួយចំនួនរួម និងអង្គការក្រៅរដ្ឋបាលបាល បានរិះគន់ពីភាពអសកម្មរបស់រដ្ឋាភិបាល ក្នុងការទប់ស្កាត់ពីបញ្ហាកាប់ បំផ្លាញព្រៃឈើនៅក្នុងប្រទសកម្ពុជា មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម បានធ្វើការដាស់តឿនអោយនាយខ័ណ្ឌ រដ្ឋបាលព្រៃឈើខេត្តតាកែវថ្មី រួមនិងមន្រ្តីក្រោមឱវាទដទៃទៀត ត្រូវធ្វើយ៉ាងណាទប់ស្កាត់ពីការបំផ្លិច បំផ្លាញព្រៃឈើ និងត្រូវធ្វើយ៉ាងណាធ្វើចលនាដាំដើមឈើ អោយបានកាន់តែច្រើនឡើង។
ថ្លែងនៅក្នុងពិធីប្រកាស់ចូលកាន់មុខតំណែង នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តតាកែវ ដែលតែង តាំងលោក ស៊ឹម ឡាបាំង ជានាយខ័ណ្ឌរដ្ឋបាលព្រៃឈើតាកែវ នៅព្រឹកថ្ងៃ ច័ន្ទ ទី ៤ ខែ កក្ដដា ឆ្នាំ ២០១៦ នៅក្នុងខេត្តតាកែវ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទ បានណែនាំដល់អាជ្ញាធរ មន្រ្តីពាក់ព័ន្ធជាពិសេសមន្រ្តីរដ្ឋបាលព្រៃឈើ ត្រូវបង្កើនចលនាការដាំ កូនឈើឡើងវិញ ឲ្យបានញឹកញាប់ នៅតាមដងផ្លូវសាធារណៈ សាលារៀន និងតាមទីវត្តអារាមដើម្បី បង្កើននូវសោភ័ណ្ឌភាព ក៍ដូចជាធ្វើឲ្យទីប្រជុំ ជនសម្បូរទៅដោយដើមឈើដូចនៅតំបន់ព្រៃភ្នំដែរ។ ក្នុង នោះក៍ត្រូវតែបណ្តុំគំនិតពីគ្រប់មជ្ឈដ្ឋានទាំងអស់ឲ្យស្រលាញ់ និងការពារធនធានព្រៃឈើ ទាំងមានស្រាប់ និងកំពុងតែដាំដុះ ព្រោះនេះជាគោលដៅតែមួយក្នុងការការពារធនធានព្រៃឈើ ពិសេសរួមគ្នាអភិវឌ្ឍ ព្រៃឈើ ។
ឯកឧត្តម ហាស់ សារ៉េត បន្តថា តាមរយៈការបង្កើនចលនាក្នុងការដាំកូនព្រៃ និងស្រលាញ់ ការពារអភិរក្សព្រៃឈើ យើងក៍ត្រូវតែចូលរួមផងដែរ ក្នុងការបង្ក្រាប ទប់ស្កាត់នូវបទល្មើសព្រៃឈើ តាម គ្រប់រូបភាព ដោយមិនត្រូវឲ្យមានការនាំចេញទៅលក់នៅប្រទេសជិតខាងឡើយ។ មន្រ្តីរដ្ឋបាលព្រៃ ឈើទាំងអស់មិនត្រូវយកខ្លួនទៅការពារឬធ្វើអ្វីមួយដែលខុសច្បាប់នោះឡើយ ហើយមន្រ្តីពាក់ព័ន្ធក៍ដូច ជាកម្លាំងមានសមត្ថកិច្ចត្រូវរួមគ្នាទប់ស្កាត់ និងបង្ក្រាបឲ្យខាងតែបាន ព្រោះរាជរដ្ឋាភិបាលតាមរយៈ ក្រសួងកសិកម្ម និងក្រសួងបរិស្ថាន បាននឹងកំពុងតែយកចិត្តទុកដាក់ក្នុងការការពារព្រៃឈើ និងតំបន់ ធម្មជាតិឲ្យបានគង់វង្ស៕







No comments: