ឯកឧត្តម ស្រី បេន ប្រធានក្រុមប្រឹក្សាខេត្ត ព្រឹកថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ២០១៦ បានបើកកិច្ចប្រជុំសាមញ្ញាលើកទី២៦ អាណត្តិទី២
បញ្ហាយ៉ាងច្រើនដែលកើតមាននៅតាមមូលដ្ឋានរបស់ខេត្តតាកែវ ដែលទាក់ទងនឹងភូមិឃុំមានសុវត្ថិភាព ពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណ សាធារណៈការ ត្រូវបានលើកយកមកដាក់ ក្នុងរបៀបវរៈនៃអង្គប្រជុំសាមញ្ញាលើកទី២៦ អាណត្តិទី២របស់ក្រុមប្រឹក្សាខេត្តតាកែវ ដើម្បីមានវិធានការណ៍បន្ទាន់ក្នុងការដោះស្រាយ និងកែលម្អឡើងវិញនូវចំណុចខ្វះខាត ។ កិច្ចប្រជុំនេះប្រារព្ធធ្វើឡើងនៅលេខាធិការដ្ឋានក្រុមប្រឹក្សាខេត្ត ព្រឹកថ្ងៃទី ០៥ កក្កដា ២០១៦ ក្រោមអធិបតីភាព ឯកឧត្តម ស្រី បេន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្ត និង ឯ.ឧ លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ៕









No comments: