តាកែវជាទឹកដីបណ្តុះនូវឥស្សរជនជាន់ខ្ពស់
មិនខុសពីខេត្តផ្សេងៗដ៏ទៃទៀតក្នុងប្រទេស តាកែវជាទឹកដីបណ្តុះនូវឥស្សរជនជាន់ខ្ពស់ អ្នកប្រាជ្ញ អ្នកនយោបាយ អ្នកកវី តារាភាពយន្ត អ្នកជំនួញ អ្នកសិល្បះបុរាណ សម័យ អ្នកតស៊ូរបស់ជាតិ និងអ្នក និពន្ធល្បីល្បាញនៅក្នុងប្រវត្តិសាស្រ្ត គ្រប់សម័យកាល តាំងពីបុរាណរហូតមកដល់បច្ចុប្បន្ន។ ខ្ញុំសូម បង្ហាញនូវវីរជន និងឥស្សរជនជាន់ខ្ពស់មួយចំនួន ដែលលោកបានប្រសូតក្នុងទឹកដីខេត្តតាកែវ៖
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ប្រសូតក្នុងស្រុកគិរីវង្ស ជាឧបនាយករដ្ឋមន្ត្រីទទួលបន្ ទុកទីស្តីការគណរដ្ឋមន្ត្រី។
លោកតាបណ្ឌិត កុល ផេង ប្រសូតក្នុងស្រុកសំរោង អតីតជាទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រ ំយុវជន និងកីឡា និងជាបិតាស្ថាបនិកនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា។
ឯកឧត្តម ប៉ែន សុវណ្ណ នាយករដ្ឋមន្រ្តីទី១ នៃរបបសាធារណរដ្ឋប្រជាមានិតក ម្ពុជា។ ប្រសូតក្នុងស្រុកត្រាំកក់ តាកែវ។
លោកឧកញ៉ា វិបុលរាជសេនា នូ កន ប្រសូតក្នុងស្រុកត្រាំកក់ អង្គតាសោម តាកែវ ជាឥស្សរជន ជាអ្នកនិពន្ធដ៏ឆ្នើម ជាអ្នកបកប្រែរឿងសាមកុក ទាវឯក តុងឈិន។
លោកបណ្ឌិត សារិន ឆាក ឥស្សរជនជាន់ខ្ពស់ដ៏ល្បីល្បា ញក្នុងជំនាន់សង្គមរាស្រ្តនិ យម។ ប្រសូតក្នុងស្រុកព្រៃកប្បាស ខេត្ត តាកែវ។ បើគេនិយាយពីផែនទីរបស់ប្រទេស កម្ពុជា គឺគេត្រូវនឹកឃើញដល់លោកមុនគេ បង្អស់។
លោកបណ្ឌិត កែម ឡី វរជនសំដីមាសតំណាងឱ្យ សេរីភាពនៃការបញ្ចេញមតិក្នុង ដួងចិត្តប្រជាពលរដ្ឋខ្មែរ ប្រសូតក្នុងស្រុកត្រាំកក់ តាកែវ។
ឯកឧត្តម កឹម សុខា អនុប្រធានគណបក្សសង្រោះជាតិ ប្រសូតក្នុងស្រុកត្រាំកក់ តាកែវ។
សាំង សំណាងង៉ោ តារាភាពយន្តថ្នាក់អន្តរជាតិទទួលបានពានរង្វាន់អូស្កា ប្រសូតក្នុងស្រុកបាទី តាកែវ
តាម៉ុកកើតនៅឆ្នាំ ១៩២៦ នៅខេត្តតាកែវ តាម៉ុកបានបួសរៀនជាច្រើនឆ្នាំ ហើយបានរៀបកាជាមួយប្អូនជាដូនមួយឈ្មោះ អ៊ុក ឃឹម ហើយមានកូនបួនអ្នក ។ នៅឆ្នាំ ១៩៤៩ តាម៉ុកធ្វើជាប្រធានឥសរៈស្រុក្នុងខេត្តតាកែវ ។ តាម៉កបានចូលជាសមាជិកក្រុមកុម្មនីស្ត នៅឆ្នាំ ១៩៦៣ ។ ពីឆ្នាំ ១៩៦៨ ទៅឆ្នាំ ១៩៧៨ តាម៉ុកជាលេខាភូមិភាគនិរតី ។ នៅខែវិច្ឆកា ឆ្នាំ ១៩៧៨ តាម៉ុកត្រូវបានតែងតាំងជាអនុលេខាទូពីរបក្សកុម្មនីស្តកម្ពុជា ។ បន្ទាប់ពីកាដួលរលំរបស់កម្ពុជាប្រជាធិបតិយ្យ តាម៉ុកមិនដែលស្នើសុំកាលើកលែងទោស ហើយមិនដែលមានបំណងចុះចូលជាមួយរដ្ឋាភិបាលទេ ។ តាម៉ុកត្រូវបានចាប់ខ្លួនដោយកងទាប់រដ្ឋាភិបាលនៅក្បែរព្រំដែនថៃ នៅខែមិនា ឆ្នាំ ១៩៩៩ ហើយដាក់ក្នុងមន្ទីឃុំឃាំង ។ តា ម៉ុកស្លាប់ដោយជំងឺនៅថ្ងៃទី ២១ ខែកក្តា ឆ្នាំ ២០០៦ ៕










No comments: