អ្នករកស៊ីជួញដូរគ្រឿងញៀន០២នាក់ នៅស្រុកបាទី ត្រូវបានកំលាំងមានសមត្ថកិច្ចធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី ០២ កក្ដដា ២០១៦
យោងតាម FaceBook ផ្លូវការរបស់លោកអភិបាលស្រុកបាទី អ៊ុក រី បានឲ្យដឹងថា នៅថ្ងៃទី ១២ កក្ដដា ២០១៦ កម្លាំងជំនាញអធិការដ្ឋាន បានធ្វើការសហការជាមួយកម្លាំងប៉ុស្តិនគរបាលរដ្ឋបាលក្រាំងលាវ ដែលដីកនាំដោយលោក ផាន់ សុភ័ត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ បានធ្វើការឆែកឆេរផ្ទះរបស់ឈ្មោះ ឡុង ហួយ ភេទស្រីអាយុ៣៥ឆ្នាំ ទីលំនៅភូមិឈើទាលជ្រុំ ឃុំក្រាំងលាវ ស្រុកបាទី ដែលមានប្តីឈ្មោះលាង វណ្ណនីម ជាអ្នកចែកចាយ គ្រឿងញៀន។
ក្រោយពីបានទទួលពត័មានពីឈ្មោះភួង សុឡា ភេទប្រុស អាយុ២៣ឆ្នាំទីលំនៅភូមិសៀមដេក ឃុំក្រាំងលាវ ស្រុកបាទី ដែលជាអ្នកទៅទិញថ្នាំ។ ក្នុងប្រតិបត្តិការណ៍នេះ យើងឃាត់ខ្លួនបានមនុស្សចំនួន ០២នាក់ ទីមួយឈ្មោះ ឡុង ហួយ ភេទស្រី អាយុ៣៥ឆ្នាំ ជាម្ចាស់ផ្ទះ និងទី២ឈ្មោះ ភួង សុឡា ប្រុស អាយុ២៣ឆ្នាំ ជាអ្នកទៅទិញ ហើយសមត្ថកិច្ចបានធ្វើការដកហូតបានសំភារៈមួយចំនួនដូចជា ៖ ថ្នាំញៀន ០៣កញ្ចប់តូច ទូរស័ព្ទដែ ១០គ្រឿង ស៊ីមទូរស័ព្ទ ១៨ កាំភ្លើងកែឆ្នៃ ០១ដើម គ្រាប់កង់ ២៤គ្រាប់ លុយខ្មែរ ១៣០.០០០០រៀល លុយដុល្លា ១០០$ បច្ប្នន្ននេះកំពង់កសាងសំណុំរឿងតាមនិតិវិធី៕



No comments: