ព័ត៌មានថ្មីៗ
recent

រដ្ឋលេខាធិការក្រសួងព័ត៌មាន ជម្រុញអោយប្រព័ន្ធផ្សព្វផ្សាយថ្នាក់ក្រោមជាតិផ្សាយ ពីស្ថានភាពប្រជាពលរដ្ឋក្នុងមូលដ្ឋានអោយបានច្រើន

តាកែវ ៖ ថ្លែងនៅក្នុងពិធីបិទវគ្គសិក្ខាសាលាស្ដីពី «សេចក្ដីសន្និដ្ឋាន៥២ចំណុចលើ របាយការណ៍ ជាតិលើកទី៥ស្ដីពីការអនុវត្តន៏ អនុសញ្ញាលុបបំបាត់រាលទម្រង់រើសអើងប្រឆាំង និងនារីភេទនៅកម្ពុជា និងអនុសាសន៏សម្ដេចតេជោ ហ៊ុន សែន »នៅព្រឹកថ្ងៃ អង្គារ៏ ទី ១២ ខែ កក្ដដា ឆ្នាំ ២០១៦ រដ្ឋលេខា ធិការក្រសួងព័ត៌មានក្រសួងព័ត៌មាន ឯកឧត្តម ថាច់ ផែន បានធ្វើការជម្រុញ និងលើកទឹកចិត្តអោយ ប្រព័ន្ធផ្សព្វផ្សាយនៅថ្នាក់ក្រោមជាតិត្រូវផ្សព្វផ្សាយ ពីស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅក្នុងមូល ដ្ឋានរបស់ខ្លួនអោយបានច្រើន ដើម្បីអោយថ្នាក់កណ្ដាលបានជ្រួតជ្រាប។
ថ្លែងនៅចំពោះមុខមន្រ្តីមន្ទីរព័ត៌មានប្រមាណជាង១រយនាក់ ដែលមកពីខេត្ត៥គឺខេត្តតាកែវ កំពត កែប ខេត្តព្រះសីហនុនិងខេត្តកោះកុង ឯកឧត្តម ថាច់ ផែន រដ្ឋលេខាធិការក្រសួងព័ត៌មានបាន ចាត់ទុក ការផ្សព្វផ្សាយអោយបានច្រើនពីការបញ្ចេញមតិ ការរិះគន់និងការសំណូមពរផ្សេងរបស់ប្រជាពលរដ្ឋ ទៅកាន់អាជ្ញាធរមូលដ្ឋានព្រមទាំងការរីកចម្រើន និងភាពអសកម្មនៅមូលដ្ឋានបីសំណាក់ប្រព័ន្ធ ផ្សព្វផ្សាយ នៅថ្នាក់ក្រោជាតិវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់អាជ្ញាធរមូលដ្ឋានបានដឹង ជាពិសេសអោយរាជរដ្ឋាភិបាលបានដឹង និងមានវិធានការណ៏ដោះស្រាយនូវភាពអសកម្ម និងសំណូមពរ ដែលប្រជាពលរដ្ឋបានស្នើសុំ។
ឯកឧត្តម ថាច់ ផែន បានមានប្រសាសន៏បន្តថា មានបញ្ហាជាច្រើនដែលកើតមានឡើង នៅនៅ ថ្នាក់ក្រោមជាតិ រាល់បញ្ហាដែលកើតមានឡើងនៅថ្នាក់ក្រោមជាតិ ថ្នាក់កណ្ដាលមិនសូវបានដឹងនោះទេ ដូច្នោះប្រព័ន្ធផ្សព្វផ្សាយថ្នាក់ក្រោមជាតិ ត្រូវតែចុះទៅដល់មូលដ្ឋាន ដើម្បីអោយប្រជាពលរដ្ឋបានបញ្ចេញ មតិនិងនាំសារនេះទៅប្រាប់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាថ្នាក់កណ្ដាលអោយដឹង និងមានវិធានការណ៏ ដោះស្រាយនិងកែលំអរាល់ការរិះគន់បែបស្ថាបនា។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋលេខាធិការក្រសួងព័ត៌មាន ក៏បានស្នើអោយអ្នកសារ ព័ត៌មាននៅថ្នាក់ក្រោមជាតិ ត្រូវផ្សាយព័ត៌មានណាដែលពិតត្រឹមត្រូវមិនលំអៀង មិនត្រូវផ្សាយព័ត៌មាន ណាដែលអុចអាលញុះញង់ និយាយជារួមត្រូវប្រកាន់អោយភ្ជាប់នៅក្រមសិល ធម៌វិជ្ជាជីវៈរបស់អ្នក សារព៌តមាន៕

No comments:

Powered by Blogger.