ព័ត៌មានថ្មីៗ
recent

មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មាន៖ យើងត្រូវរួមគ្នាលប់បំបាត់ផ្នត់គំនិតនៃការរើសអើងស្រ្តី

ផ្នត់គំនិតរបស់ប្រជាជនខ្មែរមួយចំនួន ដែលនៅតែបន្តការរើសអើងស្រ្តីនៅក្នុងតួនាទីសង្គម និង នៅក្នុងគ្រូសារ គឺជាប្រធានបទដ៏សំខាន់ ដែលមន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មាន បានលើកឡើងនៅក្នុង សិក្ខាសាលា ស្ដីពីសេចក្ដីអង្កេតសន្និដ្ឋាន៥២ ចំណុចលើរបាយការណ៏ជាតិលើកទី៥ ស្ដីពីការលុបបំបាត់  រាល់ទម្រង់ នៃការរើសអើងប្រឆាំងនិងនារីភេទ នៅកម្ពុជាដែលបានរៀងចំឡើងនៅក្នុងខេត្តតាកែវ នៅព្រឹកថ្ងៃ ច័ន្ទ ទី ១១ ខែ កក្ដដា ឆ្នាំ ២០១៦ ដោយមានការចូលរួមពីមន្រ្តីរាជការរបស់មន្ទីរព័ត៌មាន ៥ខេត្តបានចូលរួម គឺខេត្តកំពត កែប ខេត្តព្រះសីហនុ កោះកុង និងខេត្តតាកែវ។
ឯកឧត្តម ថាច់ ផែន រដ្ឋលេខាធិការក្រសួងព័ត៌មានបានប្រសាសន៏បន្តថា រាជរដ្ឋាភិបាលបច្ចុប្បន្ន បានធ្វើការប្ដេជ្ញាចឹត្តឥតរាថយនិងកាន់តែស្វាហាប់ ដើម្បីពន្លឿនកិច្ចអភិវឌ្ឍន៏លើគ្រប់វិស័យនិងជម្រុញ អនុវត្តន៏ការកែទម្រង់រដ្ឋអោយកាន់តែស៊ីជម្រៅ គ្រប់ជ្រុងជ្រោយនិងកាន់តែទំលំទូលាយថែមទៀត ដោយ ដើរទន្ទឹមនិងការពង្រឹងពង្រីកប្រព័ន្ធសុវត្ថិភាពសង្គម ដើម្បីសមភាពយេនឌ័រ លើកកម្ពស់តួនាទី និងស្ថាន ភាពស្រ្តីនៅក្នុងសង្គម ជាពិសេសធ្វើយ៉ាងណាអោយប្រជាពលរដ្ឋម្នាក់ៗ ទទួលបានពីរដ្ឋប្រកបដោយ សមធម៌នូវសិទ្ធិ និងប្រយោជន៏ខាងសេដ្ឋកិច្ចវប្បធម៌ អប់រំសុខាភិបាលនិងសេវាសាធារណៈផ្សេងៗទៀត។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងព័ត៌មានបានមានប្រសាសន៏បន្តថា ក្រុមការងារបច្ចេកទេស យេនឌ៏រក្រសួងព័ត៌មានដែលជាសមាជិកក្រុមប្រិក្សាជាតិដើម្បីស្រ្តី មានភារកិច្ចធ្វើការផ្សព្វផ្សាយទាំងនៅ ថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ពីការយកចិត្តទុកដាក់លើស្រ្តី​និងលើកកម្ពស់តួនាទី ស្រ្តីនៅក្នុងសង្គមជាតិ ​ពិសេសយើងទាំងអស់គ្នាត្រូវចូលរួមធ្វើយ៉ាងណាលុបបំបាត់ ផ្នត់គំនិតរបស់ប្រជាពលរដ្ឋខ្មែរមួយចំនួន ដែលតែងតែរើសអើងស្រ្តីនៅក្នុងសង្គមនាពេលកន្លងមក។

ឯកឧត្តម ថាច់ ផែន បានរំពឹងថា ការអនុវត្តន៏គោលនយោបាយសមភាពយេនឌ៏រ វានិងរួមចំណែក សម្រេចបាននូវគោលដៅចម្បងជាយុទ្ធសាស្រ្តយូអង្វែង របស់រាជរដ្ឋាភិបាលក្នុងការកសាងប្រទេសជាតិ អោយ ជឿនលឿនលើគ្រប់វិស័យនិងមានសាមគ្គីភាពរឹងមាំ មានការគោរពសិទ្ធិមនុស្ស តម្លៃសិលធម៌ សេរីភាពនិងយុត្តិធម៌ មានប្រជាធិតេយ្យដែលចាក់ឬសរឹងមាំដែល និងធ្វើអោយប្រជាជនរស់នៅប្រកប ដោយសុភមង្គល សុខដុមរមនា នៅក្នុងសង្គមជាតិទាំងមូល៕

No comments:

Powered by Blogger.