ព័ត៌មានថ្មីៗ
recent

មន្រ្តីជាន់ខ្ពស់ទីស្តីការ៖ សន្តិភាព ធ្វើឲ្យពុទ្ធបរិស័ទ រីករាយនឹងការធ្វើបុណ្យដោយមិន ភ័យខ្លាចពីអសន្តិសុខ

ព្រឹកថ្ងៃទី ១០ កក្កដា ២០១៦ ឯកឧត្តម ហ៊ឹង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី នឹង ក្រុមការងារ ឯកឧត្តម គិន ណែត សមាជិកក្រុមប្រឹក្សាខេត្ត រួមជាមួយនឹងក្រុម គ្រួសារ បាននាំយក ទៀនវស្សា និងទេយ្យវត្ថុ និងបច្ច័យមកប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា ក្នុងពុទ្ធសីមាវត្តកែវ កាំភ្លើង និងវត្តបន្ទាយកោះជុំ ដែលស្ថិតនៅឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ ។
មានប្រសាសន៍ចំពោះមុខព្រះសង្ឃ ពុទ្ធបរិស័ព ឯកឧត្តម ហ៊ឹង ថូរ៉ាក់ស៊ី និងឯកឧត្តម គិន ណែត បានមានប្រសាសន៍ថា សន្តិភាព និងការអភិវឌ្ឍ នឹងធ្វើឲ្យប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ មានពេលវេលា គ្រប់គ្រាន់សម្រាប់ធ្វើបុណ្យ តាមសទ្ធាជ្រះថ្លារបស់ខ្លួន ដោយមិនមានការភ័យខ្លាចពីអសន្តិសុខអ្វីឡើយ ។
ឯកឧត្តម ហ៊ឹង ថូរ៉ាក់ស៊ី និងឯកឧត្តម គិន ណែត បន្តថា សន្តិភាពនិងការអភិវឌ្ឍនេះហើយវាជា បំណងប្រាថ្នារបស់មនុស្សទូទៅ ដែលវានឹងធ្វើឲ្យប្រទេសជាតិមានភាពសម្បូរសប្បាយរុងរឿង ជីវភាព ប្រជាជនក៍ធូរធារផងដែរ ក្នុងនោះ វិស័យអាណាចក្រ និងពុទ្ធចក្រក៍រីកចម្រើន ហើយប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ នឹងមិនលំបាកក្នុងការធ្វើបុណ្យទៅណាឆ្ងាយ ព្រោះវត្តអារាមនៅជិតនឹងភូមិដ្ឋានរបស់គាត់ ។
ឯកឧត្តម ហ៊ឹង ថូរ៉ាក់ស៊ី និងឯកឧត្តម គិន ណែត បន្ថែមទៀតថា ក្រោយពីបញ្ជប់សង្គ្រោម និង នយោបាយឈ្នះៗរបស់សម្តេចតេជោហ៊ុនសែន វិស័យពុទ្ធចក្រក៍បានរស់រានឡើងវិញ ដែលនាំឲ្យពុទ្ធ បរិស័ទមានពេលវេលាគ្រប់គ្រាន់សម្រាប់គោរពប្រតិបត្តធម៌ វិន័យតាមជំនឿសាសនារៀងៗខ្លួន ហើយ បច្ចុប្បន្ននេះ ទីវត្តអារាមត្រូវបានសម្ពោធគ្រប់ទីកន្លែង ដែលបង្ហាញឲ្យឃើញពី សទ្ធាជ្រះថ្លារបស់ពុទ្ធ បរិស័ទលើការងារវិស័យពុទ្ធសាសនានេះ ។
សូមបញ្ជាក់ថា បុណ្យចូលព្រះវស្សាក៏ជាបុណ្យដ៏ធំមួយដែលអាចចាត់ទុកថា ជាបុណ្យដែលមាន សារៈសំខាន់ណាស់នៅក្នុងចំណោមបុណ្យផ្សេងៗនៅក្នុង ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ ថ្ងៃខែដែលត្រូវប្រារឰពីធីបុណ្យចូលព្រះវស្សា ប្រជាពលរដ្ឋដែលជាអ្នកកាន់ព្រះពុទ្ធសាសនា មានសទ្ធា ជ្រះថ្លារៀបចំ គ្រឿងសក្ការៈ និងគ្រឿងឧបភោគបរិភោគផ្សេងៗសម្រាប់ឧបត្ថម្ភដល់ភិក្ខុសង្ឃឆាន់ និង ប្រើប្រាស់ក្នុងរដូវកាលចូលកាន់ព្រះវស្សា ពីព្រោះព្រះសង្ឃ ពិបាកនិមន្តបិណ្ឌបាត ៕

No comments:

Powered by Blogger.