ព័ត៌មានថ្មីៗ
recent

ព្រឹទ្ធាចារ្យវ័យ៩១ឆ្នាំ ខំចំណាយពេលស្ទើរតែពេញមួយជីវិតក្នុងវិស័យសិល្បះល្ខោនខោលខ្មែរ

ព្រឹទ្ធាចារ្យវ័យ៩១ឆ្នាំ ខំចំណាយពេលស្ទើរតែពេញមួយជីវិតក្នុងវិស័យសិល្បះល្ខោនខោលខ្មែរ តែរកផ្ទះជ្រកកោនខ្លួនឯងគ្មាន!
បច្ចុប្បន្នមានព្រឹទ្ធាចារ្យគ្រូផ្នែកល្ខោនខោលម្នាក់អាយុ 91ឆ្នាំ គ្មានទាំងប្រាក់ខែ និងគ្មានទាំងផ្ទះសម្បែងស្នាក់នៅពិតប្រាកដ។ ព្រឹទ្ធាចារ្យមានឈ្មោះថា យិត សារិន ហៅលោកគ្រូ ស សព្វថ្ងៃស្នាក់នៅបណ្តោះអាសន្នក្នុងអាគារសាលាមធ្យមសិក្សាវិចិត្រសិល្បះ។
សូមជម្រាបជូនថា លោកព្រឹទ្ធាចារ្យ មានឯកទេសសម្តែងតួ ស្វា ធ្លាប់រាំសម្តែងនៅក្នុងព្រះបរមរាជវាំង នាសម័យសង្គមរាស្រ្តនិយម ក្នុងរាជ្ជកាលព្រះមហាក្សត្រីយានី ស៊ីសុវត្ថិកុសុមៈនារីរត្ន័សិរីវឌ្ឍនា ហើយក៏ជាអតីតគ្រូបង្ហាត់សិល្ប:ផ្នែកល្ខោនខោលក្នងព្រះបរមរាជវាំង និងសាលាមធ្យមវិចិត្រសិល្ប: ផងដែរ។
លោកព្រឹទ្ធាចារ្យ មានកូនប្រុសម្នាក់ ចំណែកឯប្រពន្ធរបស់គាត់បានចែកឋានច្រើនឆ្នាំទៅហើយ។ លោកព្រឹទ្ធាចារ្យ រស់នៅអាស្រ័យដោយមានការជួយឧបត្ថម្ភខ្លះៗពីសប្បុរសជន និងថ្នាក់ដឹកនាំមួយចំនួន៕

No comments:

Powered by Blogger.