ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ ច័ន្ទតារា បន្តណែនាំឲ្យស្នងការរាជធានី-ខេត្ត ពន្លឿន និងកែលម្អរសេវានៃការផ្តល់អត្តសញ្ញាណប័ណ្ណជូនពលរដ្ឋ
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ ម៉ៅ ច័ន្ទតារា បានបន្តណែ នាំដល់ស្នងការដ្ឋាន នគរបាលរាជធានី-ខេត្ត ឲ្យជំរុញល្បឿន និងកែលម្អរសេវានៃការផ្តល់ អត្តសញ្ញា ណប័ណ្ ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋក្នុងការទទួល បានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ប្រើប្រាស់បានគ្រប់ៗ គ្នា។
សូមបញ្ជាក់ថា នាយឧត្តមសេនីយ៍ ម៉ៅ ច័ន្ទតារា កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ បានធ្វើការណែនាំ ដល់ស្នងការដ្ឋាននគរបាល រាជធានី-ខេត្ត ចំនួន៤ចំណុចសំខាន់ៗ រួមមាន៖ ទី១.ត្រូវតាមដានដោយផ្ទាល់លើទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អំពីសំណូមពររបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធការងារ ផ្តល់ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដើម្បីចាត់វិធានការ ដោះស្រាយឲ្យបានទាន់ពេលវេលា និងទទួលខុសត្រូវខ្ពស់ ក្នុងករណីហួសពីសមត្ថកិច្ច ត្រូវរាយការណ៍ជាបន្ទាន់មក អគ្គនាយកដ្ឋាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ ទី២.ត្រូវ ជំរុញការផ្សព្វផ្សាយអប់រំ និងជូនដំណឹងឲ្យបានសកម្ម ផុសផុលដល់ប្រជាពលរដ្ឋតាមគ្រប់មធ្យោបាយ រូបភាពដោយ ត្រូវចុះ ទៅដោយផ្ទាល់តាមតំបន់ផ្សារ ទីប្រជុំជននានា នៅតាមខ្នងផ្ទះ សំដៅលើកកំពស់ការយល់ដឹង និងការទាក់ ទាញការចូលរួម។ ទី៣.ត្រូវតាមដានត្រួតពិនិត្យជាអចិន្រ្តៃយ៍ និងជំរុញពន្លឿននៃការបញ្ជូនទិន្នន័យ ឲ្យបានឆាប់រហ័ស មកកាន់ អគ្គនាយកដ្ឋានអត្ត សញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ដោយត្រូវអនុវត្តឲ្យបានត្រឹមត្រូវស្របតាមគោលការណ៍ កំណត់អំពីរយៈពេលនៃការផ្តល់ អត្តសញ្ញាណប័ណ្ណ។ ទី៤.ត្រូវមកបើកទទួលយកសន្លឹក អត្តសញ្ញាណប័ណ្ណបោះពុម្ព រួច ពីអគ្គនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទៅតាមការជូនដំណឹង និងត្រូវធ្វើតាមការបែងចែកជូនភ្លាមៗ ដល់ដៃប្រជាពលរដ្ឋ។ គួររំលឹកឲ្យដឹងថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី១៦ ខែឧសភា បានផ្តល់លេខទូរស័ព្ទ៣ខ្សែ ជូនដល់ប្រជាពលរដ្ឋ ដើម្បីឱ្យរាយការណ៍ចំពោះករណីដែលខ្លួនមិនទាន់ ទទួលបានអត្ត សញ្ញាណបណ្ណគំរូថ្មី ក្រោយពេលបំពេញបែបបទ សុំអត្តសញ្ញាណបណ្ណរួចរាល់៣០ថ្ងៃ។ លេខទូរស័ព្ទ៣ខ្សែនោះ មានដូចជា៖ ០១២២៥៨ ៨៥៨/ ០១២ ៨៨០ ៩៩០ និង០១៦ ៨០ ៨០ ២០ ដែលអង្គភាពនេះបានទុក សម្រាប់ ដោះស្រាយបញ្ហាជូន ប្រជាពលរដ្ឋ ចំពោះភាពមិនប្រក្រតីនៃការធ្វើអត្តសញ្ញាណបណ្ណ នៅទូទាំងប្រទេស។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ធ្លាប់បានជំរុញឱ្យមន្រ្តីជំនាញនានា ពន្លឿនការ ធ្វើអត្តសញ្ញាប័ណ្ណជូន ប្រជាពលរដ្ឋ ហើយឱ្យប្រជាពលរដ្ឋ រាយការណ៍បើសិនជាមានមន្រ្តីនៅមូលដ្ឋានមាន ភាពអស កម្ម នៅក្នុងដំណើរការធ្វើអត្តសញ្ញាណប័ណ្ណ។ ការអំពាវនាវជាថ្មី របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពី មានប្រជាពលរដ្ឋមួយចំនួន បានរាយការណ៍ អំពីភាពយឺតយ៉ាវ ក្នុងការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូន ពួកគេ។
ពលរដ្ឋបានរាយការណ៍ជូនសម្តេចតេជោ ហ៊ុន សែនថា រយៈពេលនៃការធ្វើអត្តសញ្ញាណប័ណ្ណ នៅតាមមូលដ្ឋាន របស់ពួកគេគឺ យូរខ្លាំងណាស់ អ្នកខ្លះរហូតដល់ជាងមួយ ឆ្នាំក៏មាន ហើយមិនទាន់បានទទួល ID នៅឡើយ។ ទោះជា យ៉ាងណា បើតាមការប្រកាស របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម រហូតដល់ពេលនេះ ខ្លួនបានធ្វើអត្តសញ្ញាបណ្ណ គំរូថ្មី ជូនប្រជាពលរដ្ឋខ្មែរចំនួន៨.២លាននាក់ហើយ។ អគ្គនាយកដ្ឋាននេះ ក៏បានអំពាវនាវដល់យុវជន ដែលមាន អាយុចាប់ពី១៥ឆ្នាំឡើង ហើយមិនទាន់មានអត្តសញ្ញាបណ្ណ ទៅធ្វើអត្តសញ្ញាណបណ្ណឱ្យបានគ្រប់ៗគ្នាផងដែរ៕
ប្រភពដោយ FreshNews


No comments: