ស្ថានីយ៏ប្រេងសាំងនៅក្នុងខេត្តតាកែវប្រមាណ៩០ភាគរយគ្មានច្បាប់អនុញ្ញាតិនោះទេ
ក្នុងចំណោមស្ថានីយ៏ប្រេងសាំង និងដេប៉ូសាំងចំនួន១៧៩កន្លែង ដែលកំពុងតែដំណើរការ ចរាចរណ៏លក់ប្រេងនិងចែកចាយប្រេងនៅក្នុងខេត្តតាកែវ ភាគច្រើនលើសលប់គឺមិនមានច្បាប់អនុញ្ញាតិ នោះទេ។
នេះបើយោងតាមមន្រ្តីជាន់ខ្ពស់របស់មន្ទីររ៉ែនិងថាមពលខេត្តតាកែវ លោក ផេង វុធ ប្រធានមន្ទីរ រ៉ែនិងថាមពលខេត្តតាកែវបានថ្លែងប្រាប់ឲ្យដឹងនៅថ្ងៃទី ០៨ កក្កដា ២០១៦ថា បច្ចុប្បន្នមន្ទីររ៉ែ និងថាម ពលខេត្តតាកែវ ពិបាក និងគ្រប់គ្រងបញ្ហាស្ថានីយ៏ប្រេងនេះណាស់ ព្រោះម្ចាស់ស្ថានីយ៏ និងដេប៉ូនៅពេល ដែលចង់ បើកស្ថានីយ៏ប្រេងគេរត់ការ និងបំពេញបែបបទទៅក្រសួងដោយផ្ទាល់ គេមិនមកឆ្លងមន្ទីរ ដែលជាអាជ្ញាធដែនដីនោះទេ។
ហេតុដូច្នោះហើយបានខេត្តគ្រប់គ្រងមិនបាន ពីបញ្ហាស្ថានីយ៏ប្រេងនិងដេប៉ូចែកចាយប្រេង មួយ ចំនួននៅក្នុងខេត្តតាកែវនេះ។ លោកប្រធានមន្ទីររ៉ែនិងថាមពលខេត្តតាកែវ បានមានប្រសាសន៏បន្តថា ស្ថាយនីយ៏ប្រេងនិងដេប៉ូចែកចាយប្រេងប្រមាណ៩០ភាគរយ ដែលកំពុងតែចរាចរណ៏នៅក្នុងខេត្តតាកែវ បច្ចុប្បន្នគឺមិនមានច្បាប់អនុញ្ញាតិទេ។
បញ្ហានេះមន្ទីរកំពុងតែធ្វើការតវ៉ាទៅក្រសួង ដើម្បីអោយអ្នកដែលចង់បើកស្ថាននីយ៏សាំង និងដេប៉ូ លក់សាំងនៅក្នុងខេត្តតាកែវត្រូវតែមកបំពេញបែបបទនៅមន្ទីរ ហើយមន្ទីរនិងបញ្ចូនបន្ត ទៅក្រសួងដើម្បី សុំការអនុញ្ញាតិ។ ម្យ៉ាងទៀតនៅពេលខាងមុខឆាប់ៗនេះ មន្ទីរនិងធ្វើការចុះត្រួតពិនិត្យនៅតាម ស្ថានីយ៏ប្រេងនិងដេប៉ូចែកចាយប្រេងនានា នៅក្នុងខេត្តដើម្បីពិនិត្យរកច្បាប់ទំលាប់ ហើយបើរកឃើញ ម្ចាស់ស្ថានីយ៏ណាដែលគ្មានច្បាប់យើង និងជំរុញអោយពួកគាត់បំពេញឯកសារច្បាប់ សុំបើកស្ថានីយ៏។ បើករណីណាគាត់មិនសុំច្បាប់ទេ យើងនិងបញ្ចូនករណីយ៏នេះមកខេត្ត និងបន្តទៅក្រសួងដើម្បីសុំគោល ការណ៏បិទស្ថានីយ៏ប្រេងសាំងចៅលតែម្ដង៕
ដកស្រង់ចេញពី បាយ័ន BTVNews




No comments: