អាជ្ញាធខេត្តតាកែវមិនទាន់បានទទួលសំណើរនាមួយពីប្រជាពលរដ្ឋដែលស្នើអោយអាជ្ញាធជួយអន្តរាគំន៏បញ្ជុះតម្លៃទឹកនោះទេ
បន្ទាប់ពីមានការចុះផ្សាយពីសារព័ត៌មាននានា ពីសំណូមពរបស់ប្រជាពលរដ្ឋនៅក្រុងដូនកែវដែល ស្នើអោយអាជ្ញាធខេត្តតាកែវ ជាពិសេសស្នើសុំអោយ ឯកឧត្តមអភិបាលខេត្តតាកែវ ឡាយ វណ្ណៈ ជួយ អន្តរាគមន៏បញ្ជុះតម្លៃទឹក ដែលបច្ចុប្បន្នមានតម្លៃខ្ពស់រហូតដល់ជាង២ពាន់រៀល ក្នុងមួយម៉ែត្រគីប ដែល តម្លៃនេះជាតម្លៃខ្ពស់បើប្រៀបធៀបទៅ និងបណ្ដាលខេត្តផ្សេងៗទៀតនោះយ៉ាងណាក៏ដោយ ក៏ប៉ុន្តែ អាជ្ញាធខេត្តតាកែវនៅមិនទាន់បានទទួលសំណើរណាមួយពីប្រជាពលរដ្ឋស្នើសុំអោយចុះតម្លៃទឹកនៅឡើយទេរហូតមកដល់ពេលនេះ។
លោក យស ណាស៊ី អភិបាលរងខេត្ត និងអ្នកនាំពាក្យសាលាខេត្តតាកែវ បានថ្លែងឲ្យដឹងថា កន្លងមកអាជ្ញាធបានឃើញ ការចុះផ្សាយព្រោងព្រាតពីសំណូមពរ របស់ប្រជាពលរដ្ឋអោយអាជ្ញាធរខេត្ត ជួយអន្តរាគមន៏បញ្ជុះតម្លៃទឹក ខណៈពេលដែលតម្លៃភ្លើងត្រូវបានរដ្ឋបញ្ជុះ បានតម្លៃតាំងពីខែមេសាកន្លងមក។ ក៏ប៉ុន្តែអាជ្ញាធខេត្តមិនបានទទួលសំណើរ ជាលាយល័ក្ខអក្សណាមួយនៅឡើយទេ ប្រសិនបើអាជ្ញាធរបានទទួលសំណើរ យើងនិងកោះក្រុមហ៊ុនមកជជែកពិក្សាគ្នា និងរកដំណោះស្រាយអោយ សមស្របមួយ ដែលប្រជាពលរដ្ឋនិងក្រុមហ៊ុនឹកស្អាតអាចទទួលយកបានទាំងអស់គ្នា។
បើតាមលោក យស ណាស៊ី បើទោះបីជាអាជ្ញាធមិនទាន់បានទទួលសំណើរ ណាមួយពីប្រជា ពលរដ្ឋក្ដី ក៏កន្លងមកអាជ្ញាធធ្លាប់បានជួបជាមួយអ្នកទទួលខុសត្រូវ ក្រុមហ៊ុនទឹកស្អាតនេះដើម្បីពិភាក្សា ពាក់ព័ន្ធទៅនិងការបញ្ជុះតម្លៃទឹកនេះ ក៏ប៉ុន្តែអ្នកគ្រប់នៅក្រុមហ៊ុននេះអាចសម្រេចអ្វីបាននោះទេ ព្រោះ ថៅកែក្រុមហ៊ុនស្ថិតនៅរាជធានីភ្នំពេញឯណោះ។
លោក មូល វិចិត្រ អភិបាលក្រុងដូនកែវបានថ្លែងឲ្យដឹងថា កន្លងមកបន្ទាប់ពីមានសំណូមពរ ពីប្រជាជនពលរដ្ឋអោយមានការចុះតម្លៃទឹកប្រើប្រាស់ អាជ្ញាធក្រុងមិនបានព្រងើយកន្តើយនោះទេ ដោយ យើងបានធ្វើការកោះហៅភាគីក្រុមហ៊ុនមកជជែកពិភាក្សាគ្នា ដោយក្នុងនោះអាជ្ញាធរក្រុងបានស្នើអោយ ភាគីក្រុមហ៊ុនទឹកស្អាតក្រុងដូនកែវពិចារណា បញ្ជុះតម្លៃទឹកតាមការស្នើសុំរបស់ប្រជាពលរដ្ឋ។ ក៏ប៉ុន្តែ រហូតមកដល់ពេលនេះខាងភាគីក្រុមហ៊ុន នៅមិនទាន់បានឆ្លើយតបមកខាងអាជ្ញាធរក្រុងនៅឡើយទេ។ បើតាមលោកអភិបាលក្រុងដូនកែវ មូល វិចិត្រ តម្លៃទឹកគួតែបញ្ជុះពី២ពាន់រៀលក្នុងមួយម៉ែត្រគីប មកនៅ ១ពាន់៥រយរៀល ហើយបញ្ហានេះលោកនិងធ្វើការកោះហៅខាងភាគីក្រុមហ៊ុន មកជជែកគ្នាម្ដងទៀត នៅពេលខាងមុខ។
ពាក់ព័ន្ធទៅនិងការស្នើសុំអោយមានការបញ្ជុះតម្លៃទឹកនេះ លោក សុខ ប៉ោ តំណាងក្រុមហ៊ុន ទឹកស្អាតក្រុងដូនកែវមិនអាចស្នើសុំអត្ថាធិប្បាយបានទេនៅថ្ងៃនេះ។ ក៏ប៉ុន្តែកន្លងមកលោកធ្លាប់ ប្រាប់ទូរទស្សន៏ ប៊ីធីវីអោយដឹងថា ក្រុមហ៊ុនមិនអាចបញ្ជុះតម្លៃទឹកបានទេ ព្រោះតម្លៃអគ្គីសនី ខាងរដ្ឋមិនបានធ្វើ ការបញ្ជុះតម្លៃអោយក្រុមហ៊ុនលោកនោះទេ ពោលគឺតម្លៃអគ្គីសនីរដ្ឋបញ្ជុះអោយតែប្រជាពលរដ្ឋប៉ុណ្ណោះ៕
ប្រភពដោយ BTV News








No comments: