អាជ្ញាធខេត្តតាកែវនិងបោះបង្គោលកំណត់ព្រំទល់រវាងខេត្តកំពង់ស្ពី និងខេត្តកំពតអោយ ប្រជាពលរដ្ឋបានដឹង
បើទោះបីជាព្រះរាជក្រឹតបានចេញជាង១ឆ្នាំមកហើយ ក្នុងការកាត់ទឹកដីមួយផ្នែករបស់ខេត្ត កំពង់ស្ពឺនិងខេត្តកំពតអោយស្ថិតមកនៅក្រោម ការគ្រប់គ្រងរបស់ខេត្តតាកែវ យ៉ាងណាក៏ដោយក៏ប៉ុន្តែ ប្រជាពល រដ្ឋមួយចំនួនដែលរស់នៅតំបន់នោះនៅតែមិនទាន់បានដឹងថាខ្លួនបាន រស់នៅក្នុងខេត្តណា នោះទេ ហេតុដូច្នោះបានជានៅព្រឹកថ្ងៃ ច័ន្ទ ទី ១៨ ខែ កក្ដដា ឆ្នាំ ២០១៦នេះ អាជ្ញាធខេត្តតាកែវ បាននាំគ្នាចុះទៅពិនិត្យមើលទីតាំងដើម្បីបោះបង្គោលសីម៉ាដើម្បីកំណត់ទីតាំងអោយច្បាស់លាស់។
លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវដែលបានដឹកនាំមន្រ្តីពាក់ព័ន្ធ ចុះទៅពិនិត្យទីតាំងខាង លើបានថ្លែងឲ្យដឹងថា ដីមួយផ្នែករបស់ខេត្តកំពត និងខេត្តកំពង់ស្ពឺ ដែលមានចំនួនប្រមាណជិត២ម៉ឺន ហិកតាត្រូវបានព្រះរាជក្រឹត កាត់ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងខេត្តតាកែវ តាំងតែពីឆ្នាំមុនម្លេះ ក៏ប៉ុន្តែ ប្រជាជនមួយចំនួនដែលរស់នៅតំបន់នេះ នៅមានភាពស្រពិចស្រពិលនៅឡើយ ព្រោះតែមិនមានការ ផ្សព្វផ្សាយនិងប្រាប់អោយពួកគាត់បានដឹង។
ហេតុដូច្នោះហើយទើបអាជ្ញាធខេត្តតាកែវ បានចុះមកពិនិត្យទីតាំងហើយយើងនិងធ្វើបោះបង្គោល ឈ្មោះដើម្បីឲ្យបានប្រជាពលរដ្ឋបានជ្រាប ហើយនៅដើមខែសីហាខាងមុខនេះអាជ្ញាធខេត្តតាកែវ និងធ្វើ ការអញ្ជើញអាជ្ញាធខេត្តកំពត និងខេត្តកំពង់ស្ពឺចូលរួមប្រកាស់ចំណុចព្រំប្រទល់នេះផងដែរ។
បើតាមលោកអភិបាលខេត្តតាកែវ ក្រៅពីកំណត់បង្គោលទីតាំងខេត្តអោយច្បាស់លាស់ អាជ្ញាធរ ខេត្តតាកែវក៏មានបំណងធ្វើជំរឿនប្រជាជននៅតំបន់ផងដែរ។ គោលបំណងនៃការធ្វើជំរឿន នេះគឺចង់ ចំនួនប្រជាពលរដ្ឋ ហើយយើងនិងជម្រុញពួកគាត់អោយអញ្ជើញទៅចុះឈ្មោះបោះឆ្នោត ដើម្បីធ្វើយ៉ាង ណាអោយពួកគាត់ចូលរួមបោះឆ្នោតគុំសង្កា ត់និងបោះឆ្នោតតមណាងរាស្រ្តនៅពេលខាងមុខអោយ បានគ្រប់ៗគ្នា៕
ប្រភពដោយ បាយ័ន









No comments: