សព្វថ្ងៃនេះស្ថានភាពនៃការឆ្លងមេរោគអេដស៍ និងអ្នកផ្ទុកជម្ងឺអេដស៍ មានអាយុចាប់ពី ១៥ឆ្នាំដល់៤៩ឆ្នាំ
សព្វថ្ងៃនេះស្ថានភាពនៃការឆ្លងមេរោគអេដស៍ និងអ្នកផ្ទុកជម្ងឺអេដស៍ នៅទូទាំងប្រទេសរួមមានប្រពលរដ្ឋ អាយុចាប់ពី ១៥ឆ្នាំដល់៤៩ឆ្នាំ មាន 0.6% អ្នកមានដៃគូរួមភេទ 13.9% បុរសរួមភេទជាមួយបុរសមាន 2.3% បុរសក្លែងភេទ មាន9.8% អ្នកប្រើប្រាស់គ្រឿងញៀនដោយចាក់បញ្ជូលជាមួយគ្នា មាន24.8% ដោយឡែកខេត្តតាកែវ មានអ្នកកើតជម្ងឺអេដស៍មានចំនួន ២,៣៧២នាក់ ក្នុងនោះកុមារ១៥៩នាក់ ដែលមកទទួលឱសថប្រឆាំងជម្ងឺអេដស៍ ហើយអ្នកស្លាប់មាន០៩នាក់ (កុមារ១នាក់) ។ នេះគឺជាខ្លឹមសារដែលបានលើកមកបង្ហាញឡើងក្នុងកិច្ចប្រជុំប្រចាំឆមាសទី១ ដើម្បីពិនិត្យស្ថានភាពមេរោគអេដស៍ និងជម្ងឺអេដស៏ របស់ គណៈកម្មការប្រយុទ្ធជម្ងឺអេសដ៍ខេត្តតាកែវ នាព្រឹកថ្ងៃទី ០១ កក្កដា ២០១៦ ក្រោមអធិបតីភាពលោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្ត ផាន់ វ៉ាន់ អនុប្រធានមន្ទីរសុខាភិបាល និងលោកស្រី គា សុភូ ព្រមទាំងមន្រ្តីពាក់ព័ន្ធដែលមកពីមន្ទីរអង្គភាពជុំវិញខេត្ត និងក្រុង-ស្រុក បានអញ្ជើញចូលរួម នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តតាកែវ៕




No comments: