រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនាអំពាវនាវអោយព្រះសង្ឈ និងពុទ្ធសាសនិកចូលរួមរក្សា សុខដុមនីយកម្មសាសនានៅកម្ពុជា
ខណៈពេលដែលនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន មានសាសនាជាច្រើនកំពុងតែធ្វើសកម្មភាព និងមានប្រជាពលរដ្ឋខ្មែរមួយចំនួន មានជំនឿទៅលើសាសនាផ្សេងៗគ្នា រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានធ្វើការអំពាវនាវសារជាថ្មីម្ដងទៀត អោយព្រះសង្ឈនិងពុទ្ធសាសនិក ដែលមានការការ ជឿជាក់ និងគោរពបូជាពីប្រជាពលរដ្ឋខ្មែរដ៏ច្រើនលើសលប់នោះ អោយចូលរួមធ្វើយ៉ាងណាថែរក្សាឲ្យ បាននូវសុខដុមនីកម្មសាសនានៅកម្ពុជា។
ថ្លែងនៅក្នុងមហាសន្និបាតមន្រ្តីសង្ឈទូទាំងខេត្តតាកែវនៅព្រឹកថ្ងៃពុធ ទី ២៩ ខែ មិថុនា ឆ្នាំ ២០១៦ នៅសាលមហស្របខេត្តតាកែវ ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងធម្មការនិង សាសនា ក៍បានស្នើដល់ព្រះសង្ឃគ្រប់ជាន់ថ្នាក់ តាជីយាយជី សីលវន្ត សីលវត្តីនៅក្នុងខេត្តតាកែវ ត្រូវរួមគ្នាកសាង និងអភិវឌ្ឍវិស័យពុទ្ធសាសនាឲ្យបានរុងរឿង ពិសេសគឺត្រូវថែរក្សានិងធ្វើឲ្យមានសុខ ដុម្យនីយកម្មសាសនានៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមិនត្រូវឲ្យមានជម្លោះ ឬរើសអើងចំពោះ សាសនានេះ សាសនានោះជាដាច់ខាត ទោះជាយើងជឿជាក់លើសាសនាខុសគ្នាក៏ដោយប៉ុន្តែនៅតែ គោរពស្រលាញ់គ្នាទៅវិញទៅមក ។
ឯកឧត្តមរដ្ឋមន្រ្តី ហ៊ឹម ឆែម បានមានប្រសាសន៏បន្តថា កម្ពុជាជាប្រទេសដែលមានសាសនាច្រើន ក្រៅតែពីព្រះពុទ្ធសាសនា។ រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន បានធ្វើឲ្យកម្ពុជាមិនមានជម្លោះសាសនាអ្វីនោះ ឡើយ ដោយប្រជាពលរដ្ឋមានសិទ្ធិពេញទី ក្នុងការជឿលើសាសនារៀងៗខ្លួន ដោយមិនបង្ខិតបង្ខំ ។ ដូច្នោះ ដើម្បីថែរក្សានៅស្ថេរភាពសាសនានៅកម្ពុជា កុំឲ្យមានជម្លោះ អ្នកប្រតិបត្តិសាសនាទាំងអស់ នៅកម្ពុជាជាពិសេសអ្នកដែលកាន់ព្រះពុទ្ធសាសនា ដែលមានចំនួនច្រើនជាងគេ ត្រូវចូលរួមថែរក្សាឲ្យ មាននូវសុខដុម្យនីយកម្ម សាសនាឲ្យបានជារៀងរហូត ៕





No comments: