មន្រ្តីជាន់ខ្ពស់គណៈរដ្ឋមន្រ្តីប្រាប់ប្រធានមន្ទីរស្ថាប័នខេត្តតាកែវត្រូវតំឡើងតួនាទីមន្រ្តីក្រោមឱវាទអោយបានត្រឹមត្រូវ
នៅក្នុងឱកាសចុះជួបជាមួយថ្នាក់ដឹកនាំមន្រ្តីរាជការរបស់ខេត្តតាកែវនៅព្រឹកថ្ងៃ អង្គារ៏ ទី ៨ ខែ មិថុនា ឆ្នាំ ២០១៦ នេះ ឯកឧត្តម ស៊ូ ភិរិន្ទ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តីបានជម្រុញអោយប្រធាន មន្ទីរស្ថាប័នទាំងអស់នៅក្នុងខេត្តតាកែវ ត្រូវធ្វើយ៉ាងណាតែងតាំងឬតម្លើងតំណែងមន្រ្តីក្រោមឱវាទឲ្យ បានត្រឹមត្រូវទៅតាមរយៈពេលនៃការធ្វើការងាររបស់ពួកគេ ហើយការតម្លើងតួនាទីថាន្តរសក្តិនេះ គឺជាការ លើកទឹកចឹត្តដ៏ធំមួយសម្រាប់មន្រ្តីរាជការ។
ឯកឧត្តម ស៊ូ ភិរិន្ទ បានមានប្រសាសន៏បន្តថា ក្នុងថានៈជាអ្នកដឹកនាំស្ថាប័ន យើងត្រូវតែពិចារ ណាអោយបានដឹតដល់ពីការតម្លើងតំណែងចំពោះមន្រ្តីក្រោមឱវាទ។ កន្លងមកមានការរិះគន់ថាមន្រ្តីសមត្ថកិច្ចខ្លះធ្វើការ២០ទៅ៣០ឆ្នាំ នៅពាក់សក្តិ១ឬដោយបីជាន់ក៏មាន។ បញ្ហានេះវាបានប៉ះពាល់ ដល់សតិអារម្មណ៏ចំពោះមន្រ្តីដែលបានខឹតខំបំរើរដ្ឋជាយូយាណាស់មកហើយ។ ដូច្នោះក្នុងនាមជាប្រធានស្ថាប័ន សូមគិតគូពីបញ្ហាតម្លើងតួនាទីជូនមន្រ្តីក្រោមឱវាទអោយបានត្រឹមត្រូវ ជៀសវាងការគិតគូតែបក្ស ពួកខ្លួនឯង ដែលនាំអោយមន្រ្តីក្រោមឱវាទអាក់អន់ស្រពាន់ចិត្ត និងជះឥទ្ធិពលមិនល្អចំពោះការដឹកនាំ របស់រាជរដ្ឋាភិបាល។
ឯកឧត្តមរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី បានមានប្រសាសន៏បន្តថាបញ្ហាតម្លើងសក្តិ និងតួនាទីមន្រ្តីរាជការនៅក្នុងខេត្តតាកែវគួតែធ្វើអោយហើយនៅមុនឆ្នាំ២០១៧។ ហើយម្យ៉ាងទៀតអាជ្ញាធរខេត្តក៏គួតែចេញលិខិតមួយ ដើម្បីជម្រុញដល់មន្ទីរស្ថាប័នដែលស្ថិតនៅក្រោមសាលាខេត្តអោយធ្វើកិច្ចការនេះអោយបានឆាប់។ ហើយប្រសិនបើមានករណីយ៏ មន្រ្តីរាជការណាម្នាក់ប្ដឹងពីមកសាលាខេត្តឬទៅក្រសួងថា មន្ទីរមិនតម្លើងតំណែងឬសក្តិចំពោះខ្លួន ដែលបានបំរើការងារជួនរដ្ឋរាប់សិបឆ្នាំមកហើយនោះ គឺប្រធានមន្ទីរស្ថាប័ននោះជាអ្នកទទួលខុសត្រូវម្នាក់ឯងតែម្ដង៕
No comments: