ដើម្បីពង្រឹងសមត្ថភាពទាក់ និតីវិធីការធ្វើអត្តសញ្ញាណកម្មគ្រួសារក្រីក្រ
ដើម្បីពង្រឹងសមត្ថភាពទាក់ និតីវិធីការធ្វើអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងការងារតាមដានត្រួត ពិនិត្យនោះ លោក មឿង រ៉ាដូ ប្រធានមន្ទីរផែនការខេត្ត បានរៀបចំសិក្ខាមួយដែលមានរយះពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់លោក លោកស្រី អ្នកសំរបសំរួលនៅស្រុកក្រុងទាំង១០ទូទាំងខេត្ត នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ នៅសាលប្រជុំមន្ទីរព័ត៌មានខេត្ត ។
លោក មឿង រ៉ាដូ ប្រធានមន្ទីរផែនការខេត្តតាកែវ បានមានប្រសាសន៍ថា គោលដៅចម្បង នៃការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ មាន៣សំខាន់ៗគឺ ទី១ការផ្តល់ ទិន្នន័យគ្រួសារក្រីក្រតាមភូមិ នីមួយដល់ក្រសួងស្ថាប័ន រាជរដ្ឋាភិបាល និងអង្គការជាតិ អន្តរជាតិ ជាពិសេស អាជ្ញាធរ ថ្នាក់ក្រោមជាតិ សម្រាប់ជាមូល ដ្ឋានក្នុងការផ្តល់សេវា និងជំនួយផ្សេងៗ ដល់គ្រួសារពិតប្រាកដ និងចំគោលដៅទី២ ការកំណត់តំបន់ អាទិភាពក្នងកាអភិវឌ្ឃន៍ និងទី៣ ការផ្តល់ទិន្នន័យ ពីអត្រាគ្រួសារក្រីក្រតាមភូមិ ឃុំ-សង្កាត់ ក្រុង-ស្រុក និងខេត្ត ដើម្បីត្រួត ពិនិត្យមើលពីនិន្នាការ នៃភាពក្រីក្រ។
លោក ប្រធានមន្ទីរផែនការខេត្តបានមានប្រសាសន៍ថា នៅក្នុងខេត្ត និងផ្នែកពាក់ពន្ធផ្សេងៗទៀត ដែលជាប្រតិបត្តិការផ្តល់សេវា ឬជំនួយដល់គ្រួសារ ក្រីក្រផ្ទាល់ ដែលអនុវត្តនៅ តំបន់គ្របដណ្តប់រាប់ធ្វើ ដោយកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ សូមប្រើប្រាស់ទិន្នន័យគ្រួសារក្រីក្របញ្ជីគ្រួសារ ក្រីក្រចុង ក្រោយសម្រាប់ធ្វើជាមូលដ្ឋាន ក្នុងការជ្រើសរើសតំបន់ និងគ្រួសារគោលដៅ ដើម្បីផ្តល់សេវាឬជំនួយនោះ ។
លោក មឿង រ៉ាដូ ប្រធាមន្ទីរផែនការខេត្តតាកែវ បានមានប្រសាសន៍សង្កត់ធ្ងន់ថា សិក្ខាសាលា នាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីធ្វើការផ្សព្វផ្សាយអំពីស្ថិតិ និងទិន្នន័យ គ្រួសារក្រីក្រក្នុង គោលបំណង ផ្តល់ឱកាសឱ្យអង្គការ និងស្ថាប័ន អ្នកផ្តល់សេវានានា និងអ្នកពាក់ពន្ធ័ទាំងអស់ទទួល បានព័ត៍មាន ស្តីពីប្រភពទិន្នន័យ និងការចែកចាយទិន្នន័យក្រីក្រ ព្រមទាំងអត្រាក្រីក្រនៅតាមតំបន់ ដើម្បីឈានទៅរក ការកាត់ បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងខេត្ត ៕
No comments: