ព័ត៌មានថ្មីៗ
recent

ឯកឧត្ដមឧត្ដមសេនីយ៍ឯក ម៉ម ស៊ី្រមវណ្ណា អគ្គ នាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវសន៍ ចូលរួមកម្មវិធី បូកសរុប លទ្្ធផលបញ្ចប់ការងារជំរឿនជនបរទេសអន្តោប្រវសន្ត

នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ នៅសាលមហោស្រពខេត្តតាកែវ បានរៀបចំកម្មវិធិបូកសរុប លទ្្ធផលបញ្ចប់ការងារជំរឿនជនបរទេសអន្តោប្រវសន្ត របស់គណៈកម្មាការជំរឿនជនបរទេស ក្រុមទី២០ខេត្តតាកែវ ។ ក្រោមអធិបតីភាព ឯកឧត្ដមឧត្ដមសេនីយ៍ឯក ម៉ម ស៊ី្រមវណ្ណា អគ្គ នាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវសន៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឯកឧត្ដម យស ណាស៊ី អភិបាលរងខេត្តតាកែវ ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឡាយ វណ្ណៈ អភិបាល នៃគណៈអភិបាលខេត្តតាកែវ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ អ៊ុក សំណាង ស្នងការនគរបាលខេត្តតាកែវ ដោយមានការចូលរួមពីមេបញ្ជា ការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត មន្ត្រីនគរបាលជំនាញពាក់ព័ន្ធ លោកអធិការគ្រប់សស្រុក-ក្រុង លោកនាយប៉ុស្តិ៍រដ្ឋបាល លោកអភិបាលស្រុក មេឃុំ-ចៅសង្កាត់ សរុបចំនួន១៧៦នាក់ ។
ក្នុងឱកាសនោះ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ម៉ម ស្រីុមវណ្ណា អគ្គនាយករង ជាគណៈអធិបតី បានមានប្រសាសន៍ថ្លែង ក្នុងនាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមកោតសរសើរនិងថ្លែងអំណរ គុណចំពោះឯកឧត្ដម ឧត្ដមសេនីយ៍ទោ អ៊ុក សំណាង ស្នងការនគរបាលខេត្តតាកែវ ឈ្លៀសវៃក្នុង ការអនុវត្តន៍ច្បាប់អន្តោប្រវេសន៍ ក៏ដូចការអនុវត្តតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល ស្ដីពីការ បញ្ឈប់ជួលឬលក់ដីតាមបន្ទាត់ព្រំដែនឲ្យទៅប្រជាពលរដ្ឋប្រទេសជិតខាង។
ជាក់ស្ដែងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ ឯកឧត្ដម ឧត្ដមសេនីយ៍ ស្នងការ បាន ណែនាំបញ្ជាឱ្យ លោកស្នងការរងទទួលការងារអន្តោប្រវេសន៍ ដឹកនាំកម្លាំងចុះត្រួតពិនិត្យដីស្រែ ដែលបានជួលទៅ ឱ្យជនជាតិវៀតណា,មធ្វើក្នុងស្រុកអង្គរបុរីខេត្តតាកែវ ហើយ បានអប់រំធ្វើកិច្ចសន្យា ជាមួយជនជាតិ វៀតណាម ទាំងនោះឱ្យត្រឡប់ទៅប្រទេសវិញ ហើយបានចុះរុះរើតូបឈប់ឱ្យស្នាក់នៅ កម្ពុជាខុស ច្បាប់បន្តទៀត ។
ជាចុងក្រោយ ឯកឧត្ដម ឧត្ដមសេនីយ៍ ស្នងការក៏បានផ្ដល់អាវយឺតដល់កម្លាំងនគរបាល ប៉ុស្តិ៍ រដ្ឋបាលទាំង១០០ប៉ុស្តិ៍ក្នុងនោះប៉ុស្តិ៍នីមួយៗបានអាវយឺតចំនួន៣ ដែលជាអំណោយដ៏ថ្លែថ្លារបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងឯកឧត្ដម យស ណាស៊ី អភិបាល រងខេត្ត ផ្ដល់មួកសុវត្តិភាពដល់លោក មេឃុំ ចៅសង្កាត់ ក្នុងម្នាក់ទទួលបានមួកមួយ ដែល ជាអំណោយដ៏ថ្លៃថ្លារបស់ ឯមឧត្ដម ឡាយ វណ្ណៈ អភិបាល នៃគណៈអភិបាលខេត្តតាកែវ ៕
















No comments:

Powered by Blogger.