វីដេអូជាង ៣ នាទី បង្ហាញពីសារៈសំខាន់នៃផ្លូវដែកកម្ពុជា
នៅប៉ុន្មាននាទីមុននេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះវីដេអូ ដែលមានរយៈពេល ៣:៤២ នាទី រៀបរាប់អំពីសារៈសំខាន់ផ្លូវដែកនៅកម្ពុជា។
បន្ថែមលើ វីដេអូ នាយករដ្ឋមន្ត្រីខ្មែរ សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើ Page របស់សម្ដេចថា ផ្លូវរថភ្លើង គឺជាមធ្យោបាយដឹកជញ្ជួនដ៍សំខាន់ទាំងក្នុងការដឹកជញ្ជូនអ្នកដំណើរ ទូទៅ និង ទំនិញគ្រប់ប្រភេទឆ្លងកាត់ប្រទេស និងឆ្ពោះទៅកាន់កំពង់ផែក្រៅប្រទេស។ រាជរដ្ឋាភិបាលកម្ពុជាកំពុងជួសជុលរៀបចំផ្លូវរថភ្លើងឡើងវិញ រួមទាំងផ្លូវ Express Way ពីភ្នំពេញទៅកាន់ព្រលានយន្តហោះភ្នំពេញដើម្បីសម្រួលដល់ការធ្វើដំណើរ និងប្រកបការងាររបស់ប្រជាពលរដ្ឋអោយបានកាន់តែល្អប្រសើរទៅមុខ៕

No comments: