ព័ត៌មានថ្មីៗ
recent

កោះរ៉ុងកោះឋានសួគ៌ខ្មែរ ទៅលេងប៉ុន្មានដងក៏មិនជិនណាយ

«ទូក​លឿន​មិន​ជិះ​មក​ជិះ​ទូក​យឺត​យ៉ាប់​ណាស់​ពួក​ហ្អែង​នេះ ក្តៅ​ចង់​ងាប់​ហើយ តម្លៃ​ខុស​គ្នា​តា ៥ដុល្លារ​សោះ​ហ្នឹង»។
នេះ​ជា​សម្ដី​មិត្តភ័ក្ដិ​មហា​សែន​ពូកែ​រអ៊ូ​របស់​ខ្ញុំ​ម្នាក់​និយាយ ខណៈ​​កំពុង​តែ​ជិះ​ទូក​យឺត​បើក​គើមៗ ឃ្លីងឃ្លោង​កណ្ដាល​សមុទ្រ​ជាមួយ​មិត្តភ័ក្ដិ ២នាក់​ទៀត។ ទឹក​រលក​​កណ្ដាល​មហា​សាគរ​ធំ​ល្វឹងល្វើយ​បោក​ប៉ះ​ទូក​ឃ្លីងឃ្លោង​ធ្វើ​ឱ្យ​ ខ្ញុំ​វិល​មុខ​ស្ទើរ​ចង់​ចាក់​បាញ់​ឆែវ តែ​ដោយ​​បំណង​ចង់​ទៅ​លេង​កោះ​ដែល​ល្បី​ថា​ស្អាត​ដាច់​គេ​ក្នុង​ស្រុក​ខ្មែរ ទើប​ចេះ​តែ​ទ្រាំ។
កោះរ៉ុងកោះឋានសួគ៌ខ្មែរ ទៅលេងប៉ុន្មានដងក៏មិនជិនណាយ
ជាង២ម៉ោង​កន្លះ​ទើប​ទូក​យឺត​ដែល​ដាក់​មនុស្ស​រាប់​សិប​នាក់​នោះ​ទៅ​ដល់​ កោះរុង​នៅ​ម៉ោង​ប្រហែល ១រសៀល ព្រោះ​ទូក​ភាគ​ច្រើន​ចេញ​ម៉ោង ៩, ១០ ឬ​ ១១ព្រឹក។ យូរ​នេះ​ដោយ​សារ​ទូក​បើក​យឺតៗ​ព្រោះ​រលក​ធំៗ​ពេក។  កោះ​ពិត​ជា​​ស្អាត​ ស្អាត​ដូច​ដែល​គេ​និយាយ​មែន ធ្វើ​ឱ្យ​អារម្មណ៍​ខ្ញុំ​ដែល​រកកល់​ចង់​ក្អួត​​នោះ​បាត់​អស់​រលីង រី​ឯ​មិត្តភ័ក្ដិ​ដែល​តែងតែ​រអ៊ូ​តាម​ទូក​នោះ​ក៏​ស្រស់ស្រាយ ​ព្រោះ​គេ​ក៏​មិន​ដែល​មក​កោះរុង​នេះ​ដែរ។
ព្រោះ​តែ​ទឹក​សមុទ្រ​ខៀវ​ថ្លា ខ្សាច់​សមុទ្រ​ស​ក្បុស​ រួម​ទាំង​ព្រៃ​ឈើ​ខៀវ​ស្រងាត់ អារម្មណ៍​ធុញថប់​យ៉ាង​ណា​ក៏​បាត់​អស់​ដែរ។
ពេល​ទៅ​ដល់​កំពង់​ផែ​ចុះ​ទូក ​ខ្ញុំ​និង​មិត្តភ័ក្ដិ​៣នាក់​ទៀត​នាំ​គ្នា​ដើរ​រក​ផ្ទះ​សំណាក់​តម្លៃ​ថោកៗ​ ពី ១៥ទៅ ២០ដុល្លារ​មួយ​យប់ តែ​ចំពោះ​អ្នក​វិញ​បើ​ចង់​គេង​ផ្ទះ​បឹកកាឡូ​ទាល់​តែ​ចំណាយ​ពី ៦០ទៅ ៨០ដុល្លារ​មួយ​យប់។ បើ​ចង់​អស់​តិច​ជាង​នេះ​ជួល​តង់​​ដេក​និង​ដាក់​អ៊ីវ៉ាន់​នៅ​ឆ្នេរ​សមុទ្រ​ក៏ ​ម្យ៉ាង​ហើយ​អស់​តិច​ទៀត។ ​
សូម​ស្លេះ​និយាយ​ពី​គ្នា​ខ្ញុំ​និង​មិត្តភ័ក្ដិ​បន្តិច មក​និយាយ​បទ​ពិសោធន៍​លើ​កោះ​វិញ។
**ពេល​ថ្ងៃ៖
បើ​និយាយ​រឿង​ម្ហូប​មិន​ខ្វះ​ទេ​លើ​កោះរុង គ្រាន់​តែ​ភាគ​ច្រើន​ជា​ម្ហូប​បរទេស តែ​បើ​អ្នក​ចង់​ចំណាយ​តិច​ហើយ​ញាំ​បាន​ច្រើន​និង​ឆ្ងាញ់​ គួរ​ទិញ​សាច់​និង​គ្រឿង​សមុទ្រ​ស្រស់ៗ​ឬ​ចម្អិន​ឱ្យ​ហើយ​ពី​ផ្សារ​លើ​កំពុង​ សោម​ទុក​ឱ្យ​ញាំ​លើ​កោះ។ បើ​អ្នក​ទៅ​ដល់​កោះរុង​ខ្ទង់​ម៉ោង​ប្រហែល ១ឬ ២រសៀល អាច​រុះ​រាន់​រក​កន្លែង​ស្នាក់​នៅ ​ញាំ​អាហារ​ ថត​រូប​ដោយ​មាន​ទេសភាព​នៅ​ពី​ក្រោយ​ស្រស់​ស្អាត​បែប​ធម្មជាតិ​ និង​ងូត​ទឹក​សមុទ្រ​ថ្លា​ដូច​កញ្ចក់​យ៉ាង​រីករាយ។
koh_rong (10)
ភាគ​ច្រើន​អ្នក​ទៅ​លេង​កោះរុង​មិន​ថា​លក្ខណៈ​មិត្តភ័ក្ដិ គ្រួសារ និង​គូស្នេហ៍ ច្រើន​តែ​ក្រាល​កន្ទេល​លើ​ខ្សាច់​ឬ​លើ​ថ្ម​ញាំ​អាហារ​ក្រោម​ដើម​ឈើ​ត្រជាក់​ អម​ដោយ​សំឡេង​ទឹក​សមុទ្រ​បោក​ច្រាំង​ប្រ៉ាវៗ​ ហើយ​បើ​មាន​ចម្រៀង​ប្រគំ​ក្បែរ​ទៀត​រឹតតែ​អណ្ដែតអណ្ដូង។ ​​
បក​មក​គ្នា​ខ្ញុំ​ទាំង ៤នាក់​វិញ​ក្រោយ​រក​កន្លែង​កន្លែង​គេង​បាន​ហើយ​ក៏​នាំ​គ្នា​ញាំ​​អាហារ​ ហើយ​ក៏​អង្គុយ​មួយ​សន្ទុះ​រាង​ស្រក​ពោះ​បន្តិច​ក៏​មុជ​ទឹក​ដេញ​ធាក់​គ្នា​ លេង។ ពេល​កំពុង​មុជទឹក​លេង​ខ្ញុំ​បាន​ធាក់​មិត្តភ័ក្ដិ​ពូកែ​រអ៊ូ​ជាង​គេ​​ចំ​ ចង្កេះ​លេង​មួយ​ជើង​រាង​ខ្លាំង​ដែរ ហើយ​គេ​ក៏​ដេញ​ធាក់​ខ្ញុំ​វិញ​ រត់​បះ​ជើង​សព្រាត។
12498791_1037783609616836_1308216495_n 12571069_1037783602950170_1812184368_n koh_rong (1)
ទៅ​ដល់​កោះរុង​ហើយ គួរ​ដើរ​ត្រាច់ចរ​តាម​ឆ្នេរ​សមុទ្រ​ឱ្យ​បាន​យូរ​បន្តិច​ក្រោយ​ពេល​ញាំ​អាហារ ​មាន​កម្លាំង​ ដើម្បី​ឃើញ​ដើម​ឈើ​ខ្ពស់ៗ ខ្យល់​បរិសុទ្ធ​បក់​បោក​ដើម​ឈើ​ប្រ៉ាវៗ កូន​ត្រី​សមុទ្រ​ហែល​រក​ចំណី​ក្បែរ​​កន្លៀត​ថ្ម ដែល​ជា​បទពិសោធន៍​មួយ​អ្នក​ពិបាក​រក​នៅ​កន្លែង​ផ្សេង។
**ពេល​យប់៖
ដើរ​មួយ​ថ្ងៃ​ហើយ​ប្រហែល​ជា​អស់​កម្លាំង។ កុំ​ទាន់! នៅ​មាន​រឿង​សប្បាយ​អ្នក​ត្រូវ​ធ្វើ​ទៀត!ចូល​ដល់​ម៉ោង​ប្រហែល ៥:៣០ ទៅ ម៉ោង ៦:០០ល្ងាច ផ្ទៃ​មេឃ​នឹង​ឡើង​ពណ៌​ខៀវ​ ជា​ពេល​ល្អ​សម្រាប់​ថត​រូប។  ម្យ៉ាង​ទៀត​អ្នក​គួរ​កុំ​ទាន់​ញាំ​អាហារ​អី គួរ​ដើរ​មើល​ទិដ្ឋភាព​ហាង​ក្បែរ​សមុទ្រ​និង​Resort ស្អាតៗ​ពេល​រាត្រី ហើយ​ក៏​អាច​ថត​រូប​បាន​ទៀត។
អ្នក​អាច​ចំណាយ​ពេល​ដើរ​លេង​ប្រហែល១ម៉ោងឬ​ពីរ​ម៉ោង សឹម​មក​ញាំ​អាហារ ព្រោះ​កាល​ណា​ឃ្លាន​ទើប​ញាំ​ឆ្ងាញ់។ មាន​ជម្រើស​ពីរ​អ្នក​គួរ​ធ្វើ​ពេល​យប់​នៅ​កោះ​រ៉ុង​ក្រោយ​ញាំ​អាហារ​រួច៖
12591818_1037783616283502_820748658_o koh-rong (6)
ទី១៖ បើ​ជា​គូស្នេហ៍​អាច​បណ្ដើរ​គ្នា​ថត​រូប​ ឬ​សាសង​គ្នា​នៅ​តាម​ឆ្នេរ​សមុទ្រ​បែប​រ៉ូមែនទិក ឬ​មិន​អ៊ីចឹង​អាច​អង្គុយ​មាត់​ឆ្នេរ​ស្តាប់​សំឡេង​ទឹក​សមុទ្រ​ ស្រូប​ខ្យល់​អាកាស​បរិសុទ្ធ មើល​ព្រះចន្ទ​រះ​លើ​មេឃ​អម​ដោយ​ផ្កាយ​ភ្លឺ​ចិញ្ចែងចិញ្ចាច​លើ​មេឃ។ បើ​ជា​ ក្រុម​ឬ​គ្រួសារ អាច​ចាក់​បាស​រាំ​លេង​និង​អាំង​សាច់​ញាំ​លើ​ឆ្នេរ។
ទី២៖ ទៅ​មើល Plankton  ពេល​យប់
អ្នក​ចំណាយ​ត្រឹម​តែ ៥ដុល្លារ​ដើម្បី​ទៅ​មើល Plankton ក្នុង​ទឹក​ពេល​យប់។ Plankton ពិបាក​នឹង​បញ្ជាក់​ថា​ជា​ស្អី​ឱ្យ​ប្រាកដ គ្រាន់​តែ​តាម​បទ​ពិសោធន៍​ខ្ញុំ​ផ្ទាល់ គិត​ថា​វា​ដូចជា​សារធាតុ​ម្យ៉ាង​ក្នុង​ទឹក​ហើយ​បញ្ចេញ​ពន្លឺ​ភ្លឺ​ដូច​ស​ ចិញ្ចាច​ពេល​យប់។ ពេល​អ្នក​នៅ​លើ​ទូក​គ្រាន់​តែ​យក​ដៃ​វាស​ទឹក​នោះ​នឹង​ឃើញ​ ពន្លឺ​គ្រាប់ៗ​ចិញ្ចាច​ដូច​គ្រាប់​ពេជ្រ នោះ​ហើយ​ជា Plankton។ រឹត​តែ​ស្អាត​ពេល​អ្នក​លោត​មុជទឹក​នោះ Plankton នឹង​ជាប់​ពេញ​ខ្លួនប្រាណ​អ្នក​យ៉ាង​ស្រស់​ស្អាត។ បើ​អ្នក​ទៅ​មើល Plankton ពេល​យប់​ជា​ក្រុម​មាន​គ្នា​ច្រើន ធានា​ថា​សប្បាយ។
koh_rong (4)
koh_rong (2)
ពេល​នេះ​ប្រហែល​អស់​កម្លាំង​ហើយ អ៊ីចឹង​ទៅ​គេង ទុក​កម្លាំង​ដើរ​លេង​កោះ​ពេល​ព្រឹក​ទៀត។
**មើល​ថ្ងៃ​រះ​ពេល​ព្រឹក
Angkor Post សរសេរ​ទុក​ពេល​ព្រឹក​ក្រោយ​គេ​គឺ​ដោយ​សារ​ថ្ងៃ​ដំបូង​អ្នក​មក​ដល់​កោះរុង​គឺ​ពេល​រសៀល​ហើយ។
អ្នក​គួរ​ក្រោក​ពី​ព្រឹក​មុន​ម៉ោង ៦ ដើម្បី​ទៅ​មើល​ថ្ងៃ​រះ​ចំ​ពី​មុខ​កោះរុង។ ម្យ៉ាង​ទៀត​ខ្យល់​អាកាស​បរិសុទ្ធ​ពេល​ព្រឹក​នៅ​កោះរុង​ពិត​ជា​ធ្វើ​ឱ្យ​អ្នក ​ស្រស់​ស្រាយ​ខ្លាំង​ជា​ពេល​ណាៗ​ទាំង​អស់។ ពេល​នេះ​អ្នក​ក៏​អាច​ដើរ​លេង​តាម​ឆ្នេរ​សមុទ្រ​បាន​យ៉ាង​រីករាយ​ដែរ។
ពេល​ព្រឹក​ជា​ពេល​វេលា​ដើរ​លេង​លើ​កោះ​ដ៏​ល្អ​បំផុត​ព្រោះ​អាកាសធាតុ​ ត្រជាក់​ហើយ​ខ្យល់​បរិសុទ្ធ​ថែម​ទៀត ហើយ​បើ​អ្នក​គិត​ថា​ចង់​ស្ទូច​ត្រឹ​លេង​រឹតតែ​សប្បាយ​ថែមទៀត។ បើ​អ្នក​នៅ​គេង​ច្រើន​ថ្ងៃ​គួរ​ចំណាយ​ពេល​ទៅ​លេង​ឆ្នេរ​កោះរ៉ុង​សន្លឹម ដែល​ល្បី​ថា​ស្អាត​ជាង​ឆ្នេរ​ឆ្នេរ​កោះរ៉ុង​រាប់​ដង​ឯណោះ។ នៅ​មាន​កន្លែង​ជា​ច្រើន​ទៀត​នៅ​កោះរ៉ុង​ដូចជា តំបន់​ទឹក​ធ្លាក់ និង​កន្លែង​ជិះ​ខ្សែរ៉ក​លើ​ដើម​ឈើ​ជា​ដើម។
“ឮ​គេ​និយាយ​មួយ​រយ​ដង មិន​ស្មើ​នឹង​ឃើញ​ផ្ទាល់​ភ្នែក​មួយ​ដង​ឡើយ”។
koh-rong (11)
រូបភាពបន្ថែមពិសេសៗជូនអ្នកទស្សនា៖
koh-rong (12) koh-rong (7)
koh_rong (5) koh_rong (9) koh-rong (5)
koh_rong (6) 12596678_1037783766283487_577466343_o 12596418_1037783599616837_595193089_n កោះរ៉ុងកោះឋានសួគ៌ខ្មែរ ទៅលេងប៉ុន្មានដងក៏មិនជិនណាយ 12546025_1037783762950154_1439628768_o 12620924_1037783769616820_1256574290_o 12546232_1037783759616821_728077834_o koh_rong (3)koh-rong (4) 







 


No comments:

Powered by Blogger.