ព័ត៌មានថ្មីៗ
recent

រាជរដ្ឋាភិបាល បញ្ចុះតម្លៃសម្រាប់ការ ប្រឡងចេញ លើផ្នែកសុខាភិបាល មកត្រឹម ១0ម៉ឺនរៀល

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦នេះ បានសម្រេចបញ្ចុះ តម្លៃសម្រាប់ការប្រឡងចេញ លើផ្នែកសុខាភិបាលពី ៥0ម៉ឺនរៀល មកត្រឹម ១0ម៉ឺនរៀលវិញ ដើម្បីសម្រួលការចំណាយរបស់ ក្រុមនិស្សិតជាង ១ពាន់នាក់។
សម្តេចបានលើកឡើងក្នុង បណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក នៅថ្ងៃទី២២ មករានេះថា ក្រោយពីបានទទួលសំណើរបស់ យុវសិស្ស Darapiseth Sokha ដែលបានផ្ញើមកសម្តេចតាម Facebook សុំការបញ្ចុះតម្លៃ សម្រាប់ការប្រឡងចេញថ្នាក់ ជាតិសម្រាប់វិស័យសុខាភិបាល ដែលត្រូវបង់ថវិកា ៥០០,០០០ រៀល សម្តេចបានបញ្ចុះមក១0ម៉ឺនរៀល។
សម្តេចបញ្ជាក់ថា “នេះ គឺបានធ្វើឲ្យ ខ្ញុំយល់កាន់តែច្បាស់ អំពីស្ថានភាពសិក្សា និងស្ថានភាពរស់​នៅរបស់ និស្សិតយើង ដែលខ្ញុំត្រូវតែដោះស្រាយជាបន្ទាន់”។
សម្តេចបន្តថា ក្រោយពីបានពិភាក្សាជាមួយ រដ្ឋមន្រ្តីក្រសួងសុខាភិបាល ហើយនៅថ្ងៃ២២ មករា ទើបបញ្ចុះ។ សម្តេច សង្ឃឹមថានិស្សិតចំនួន ១៤៣៣ នាក់ នឹងបានធូរស្រាលមួយកម្រិតធំ ចំពោះ​ការ​ការបញ្ចុះតម្លៃ ខាងលើនេះ ហើយនឹងបាននៅសល់ថវិកាមួយចំនួន សម្រាប់យកទៅដោះ​ស្រាយ​លើ ជីវភាពរស់នៅ ឲ្យបានប្រសើរឡើង។ នេះជាការឆ្លើយតបជា បឋមទៅកាន់ក្មួយៗ និស្សិតដែលបាន ស្នើមកសម្តេច។
ឯចម្លើយផ្លូវការ នឹងត្រូវចេញដោយ សេចក្តីជូនដំណឹងរបស់ ទីស្តីការគណរដ្ឋមន្ត្រី ដើម្បីស្ថាប័ន​មាន សមត្ថកិច្ចយកទៅអនុវត្តន៍។
ព្រមជាមួយគ្នានេះដែរ សម្តេចបានកោតសរសើរ រដ្ឋមន្ត្រី ឯ.ឧ ម៉ម ប៊ុនហេង ដែលបានយក​ចិត្តទុកដាក់ ដោះស្រាយសំណូមពរ របស់ក្មួយៗនិស្សិតតាមរយះចូលពិនិត្យ មើលការលើក​នូវមតិនាៗក្នុង Facebook៕






ដកស្រង់ចេញពី ដើមអម្ពិល

No comments:

Powered by Blogger.