ព័ត៌មានថ្មីៗ
recent

នាយការិយាល័យចរាចរណ៍រាជធានីភ្នំពេញ ត្រូវជនអនាមិក Hack Facebook រួចផ្ញើសារទៅខ្ចីលុយគេ, លោកប្រកាសមិនទទួលស្គាល់ និងដាក់ពាក្យប្តឹងទៅសមត្ថកិច្ចចាត់ការតាមច្បាប់

(ភ្នំពេញ)៖ លោក សែម គន្ធា នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តាមអង្គភាពព័ត៌មាន Fresh News បានប្រកាសថា Account Facebook របស់លោកត្រូវបានជនអនាមិកលួចហែក (Hack) និងបានផ្ញើសារទៅខ្ចីលុយគេថែមទៀតផង។​ លោក សែម គន្ធា បានប្រកាសមិនទទួលខុសត្រូវតទៅទៀត និងបានដាក់ពាក្យបណ្តឹងទៅកាន់សមត្ថកិច្ចជំនាញ ដើម្បីចាត់ការតាមច្បាប់។
https://drive.google.com/uc?export=view&id=1i1HD3g14685D2pNobWyiI4_69yvhjTol
បើតាមលោក សែម គន្ធា បានបញ្ជាក់យ៉ាងដូច្នេះថា «Account Facebook របស់ខ្ញុំ ត្រូវបានជនអនាមិកលួចហែកចូល និងបានឆាតទៅទារលុយ ខ្ចីលុយ និងបម្រើផលប្រយោជន៍គេផ្សេងៗទៀត ដែលខ្ញុំមិនបានដឹងទាល់តែសោះ ដូច្នេះសូមសាធារណជន និងមិត្តភក្តិទាំងឡាយតាម Facebook មានការប្រុងប្រយ័ត្ន និងកុំចាញ់បោកបុគ្គលទាំងនេះ»៕
https://drive.google.com/uc?export=view&id=1pDJmBIK0S-Ks7b6UPGdC3zbyHERKrAyP

No comments:

Powered by Blogger.