ប្រជាពលរដ្ឋបាត់ជំនឿលើលោកគ្រូពេទ្យបង្អែកស្រុកបាទី ទុកឲ្យអ្នកជំងឺមានប័ណ្ណក្រីក្រ ស្លាប់ យ៉ាងវេទនា ដោយបន្សល់ទុកកូន ៥នាក់ក្នុងបន្ទុក
តាកែវ៖ នេះមិនមែនជាលើកទី១ទេ គឺលើកទី២ហើយ ក្នុងដើមឆ្នាំ២០១៩នេះ ដែលមានអ្នក ស្លាប់នៅមន្ទីរពេទ្យ
ដែលមកពីការខ្វះការយកចិត្តពីក្រុមគ្រូពេទ្យក្នុងខេត្តតាកែវ ចំពោះអ្នកជំងឺ ដែល មកទទួលសេវាព្យាបាលនៅតាមមណ្ឌល
សុខភាព និងតាមពេទ្យបង្អែកនានា។ ជាក់ស្ដែង កាលពីថ្ងៃ ទី២៣ ខែមីនា ឆ្នាំ២០១៩នេះ មានបុរសវ័យ
៤៦ឆ្នាំម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីខ្វះការយកចិត្ត ទុកដាក់ ពីក្រុម គ្រូពេទ្យបង្អែកស្រុកបាទី
មើលងាយប្រជាពលរដ្ឋមានប័ណ្ណក្រីក្រ ចូលមកទទួលសេវា ពិនិត្យ និងព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យជំនាញ
។
បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា
“Nhel
Pheap” បានរៀបរាប់ ទាំងក្តីឈឺចាប់ថា
“ប័ណ្ណក្រីក្រជាឃាតករបិទមុខ………! នៅថ្ងៃទី២៣
ខែមីនា
ឆ្នាំ២០១៩ លោក កេត
សារឿន ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិកុកតារៀ ឃុំរវៀង
ស្រុកសំរោង ខេត្តតាកែវ ដែលស្ថាន ភាពគ្រួសារមានជីវភាពទីទាល់ក្រ
បានស្លាប់បាត់បង់ជីវិតនៅមន្ទីពេទ្យបង្អែក ស្រុកបាទីខេត្តតាកែវ
បន្ទាប់ពីរូបគាត់មានអាការ: មិនស្រួលខ្លួនដោយចុក និងថប់ដង្ហើម ដោយឃើញអាការ:មិនស្រួល បែបនេះ ក្រុមគ្រួសារ
បានបញ្ជូនគាត់ទៅព្យាបាលនៅមន្ទីពេទ្យ បង្អែកស្រុកបាទីខេត្តតាកែវបាន ចំនួន ពីរយប់
ដោយប្រើប្រាស់ប្រាស់ប័ណ្ណក្រីក្រក្នុងរយ:
ពេលពីរយប់នេះគ្រូពេទ្យមិនសូវអើពើរយកចិត្តទុក ដាក់ក្នុងការព្យាបាលទេ
ដោយបានដាក់សេរ៉ូមន្តោកចោលអស់០៤ប្លោក
និងប្រើថ្នាំគ្រប់ គាត់អ្នក ជម្ងឺបានត្អូញត្អែរប្រាប់គ្រួសារថាគាតថប់ដង្ហើម
នឹងចុកខ្លាំងណាស់ ប្រហែលជាមិនរស់ទេ ក្រុម គ្រួសារមានការព្រួយបារម្មរណ៍យ៉ាងខ្លាំង ហើយបានទៅសួរគ្រូពេទ្យជាញឹកញាប់ពីអាការ:ប្តីគាត់
និងសុំអោយគ្រូពេទ្យដាក់អុកស៊ីសែនដើម្បីជំនួយដកដង្ហើម
ប៉ុន្តែត្រូវបានក្រុមគ្រូពេទ្យប្រាប់វិញថា ជម្ងឺមិនធ្ងន់ធ្ងអីទេ ហើយវាគ្មានបញ្ហាអីទេ
ពេលឃើញអាការ:ប្តីហាក់ដូចប្រែប្រួលខ្លាំងទៅៗ ទៅហៅ ពេទ្យមកមើល ក្រុមគ្រូពេទ្យនៅតែនិយាយថាមិនអីទេដដែល
រហូតដល់ម៉ោង៤:៣០នាទី ទាបភ្លឺថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០១៩ លោក កេត សារឿន ក៏ដាច់ខ្យល់ស្លាប់
ហើយគ្រូពេទ្យហាក់ធ្វើ ព្រងើយមិន ដឹងមិនឮ។ សូមបញ្ជាក់ថាលោក កេត សារឿន មានអាយុ៤៦ឆ្នាំ
មានកូនចំនួន០៥នាក់ ប្រកបមុខរបចិញ្ចឹម គ្រួសារដោយដើរស៊ីឈ្នួលរែកដី និងធ្វើសំណង់
គាត់ធ្លាក់ខ្លួនឈឺមុនស្លាប់រយ:ពេល មួយសប្តាហ៍។
ជុំវិញករណីនេះដែរ លោក នុត ស៊ីណាត ប្រធានមន្ទីរសុខាបាលខេត្ត
មិនអាចធ្វើការទំនាក់ ទំនងបានទេ នៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០១៩ ដោយទូរស័ព្ទមិនចូល ។
តើប័ណ្ណក្រីក្រនេះដែលរាជរដ្ឋាភិបាលផ្តល់ជូនគ្រួសារទីទាល់ក្រអាចយកទៅប្រើប្រាស់ក្នុងការព្យាបាលជម្ងឺមានតម្លៃដែរឬទេ? តើប្រសាសន៍របស់សម្តេច ហ៊ុន សែន
និងឯកឧត្តម ម៉ម ប៊ុនហេង រដ្នមន្ត្រីក្រសួងសុខខាភិបាល
ដែលអោយគ្រូពេទ្យខិតខំយកចិត្តទុកដាក់ ក្នុងការព្យាបាលជម្ងឺដល់ប្រជា ពលរដ្ឋមានប្រសិទ្ធិភាព
និងតម្លៃយកទៅអនុវត្តន៍បានដែរឬទេ ជាពិសេសក្រុមគ្រូពេទ្យបង្អែក ស្រុកបាទី? តើការស្លាប់របស់ ពលរដ្ឋ ក្រីក្រឈ្មោះកេត
សារឿន អ្នកណាជាអ្នកទទួលខុសត្រូវ?”៕
ប្រភព៖ FaceBook

No comments: