អភិបាលរងខេត្តតាកែវ អញ្ជើញចូលរួមពិធីអបអរសាទរបញ្ឈប់ការបន្ទោសបង់ ពាសវាលពាសកាល
តាកែវ៖ ថ្ងៃពុធ ១០ រោច ខែបុស្ស ឆ្នាំច
សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ លោកស្រី គា សុភូ អភិបាលរងខេត្តតាកែវ លោក កេត ម៉ៅ
អភិបាលស្រុកសំរោង រួមជាមួយស្ថាបនពាក់ព័ន្ធ បានអញ្ជើញចូលរួមអបអរសាទរ ទិវា បញ្ឈប់ការបន្ទោបង់ពាសវាល ពាសកាល
ទាំងស្រុងក្នុងឃុំជំរះពេន
ដែលពិធីនេះប្រារព្ធធ្វើ ឡើងនៅបរិវេណ នៅវត្តបាលីចាស់ ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ និងមានការចូលរួម
ពីសំណាក់បងប្អូនប្រជាពលរដ្ឋជាង ៤០០នាក់ ។
លោកស្រី គា សុភូ អភិបាលរងខេត្តតាកែវ បានមានប្រសាសន៍ ដោយបានលើក យកអនុសាសន៍របស់សម្តេច ទី១
ក្រសួងអភិវឌ្ឍន៍ជនបទត្រូវបន្តប្រឹងប្រែង យកចិត្តទុកដាក់ ខ្ពស់បណ្តុះឆន្ទៈមន្ត្រីប្រតិបត្តិ
ក្នុងការងារនេះឲ្យអនុវត្តជាប្រចាំ ទទួលខុសត្រូវខ្ពស់ក្នុងភាពជា ម្ចាស់ការ លើការងារលើកកម្ពស់អនាម័យជនបទ
ទី២ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបង្កើនការ យកចិត្តទុកដាក់
ក្នុងការសម្របសម្រួលតាមគ្រប់ទម្រង់គ្រប់រូបភាព ដើម្បីកៀរគរធនធាន ពីវិស័យឯកជន
អង្គការនានាក្នុងការលើកកម្ពស់អនាម័យ និងផ្គត់ផ្គង់ទឹកជនបទឲ្យកាន់តែ ប្រសើរឡើង
និងទី៣ត្រូវផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតអនាម័យជនបទ និងបន្តលើកកម្ពស់ ប្រតិបត្តិអនាម័យល្អ
និងថែទាំសុខភាពជាមូលដ្ឋានការហូបទឹកមានសុវត្ថិភាព ការទុកដាក់ទឹក ឲ្យមានសុវត្ថិភាព
ព្រមជាមួយការប្រើប្រាស់សាប៊ូលាងដៃជាប្រចាំ ការបន្ទោសបង់ក្នុងបង្គន់
ការថែទាំសុខភាពផ្លូវកាយ សុខភាពផ្លូវចិត្ត ការគ្មានជម្ងឺ។ លោកបានបន្តទៀតថា នៅក្នុង គ្រួសារ និងនៅតាមសាលារៀន
ត្រូវមានបង្គន់អនាម័យប្រើប្រាស់ មានកន្លែងលាងសម្អាតដៃ និងសាប៊ូ មានការស្តុកទុកដាក់ទឹកផឹកឲ្យមានសុវត្ថិភាពតាមគ្រួសារ
ការសម្អាតអនាម័យ បរិស្ថានតាមផ្ទះ
ភូមិ-ឃុំ និងសាលារៀន៕


No comments: