ព័ត៌មានថ្មីៗ
recent

អុញនោះ! នាយទាហាន ណាដែលមានក្បាលពោះទាំងអស់ក្នុងប្រទេសកម្ពុជា ពេលនេះសម្តេចបានបញ្ចាអោយ….


ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៩​នេះ គឺជាថ្ងៃ​អបអរ​សាទរខួប២០ឆ្នាំ ដែលជាថ្ងៃបង្កើត​បញ្ជា​ការដ្ឋាន​ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដែលត្រូវបានធ្វើឡើងយនៅ ទី​បញ្ជា​ការដ្ឋានកង​ទ័ពជើងគោក ដោយមានទីតាំងស្ថិតនៅ ​តាមបណ្តោយ​ផ្លូវ​ជាតិ​លេខ​៤​ ក្នុង​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែនជ័យ រាជធានី​ភ្នំពេញ។
ក្នុងថ្ងៃនេះផងដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៍បានអញ្ចើញ​ធ្វើជា​អធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់ ដើម្បីចូលរួមអបអរពិធីខួប២០ឆ្នាំនេះ ដែលជាថ្ងៃបង្កើត​បញ្ជា​ការដ្ឋាន​ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ផងដែរ។
យោងតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ដែលថ្លែងក្នុងពិធី ខួប២០ឆ្នាំនេះ ដែលជាថ្ងៃបង្កើត​បញ្ជា​ការដ្ឋាន​ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ សម្តេចក៍បានលើកឡើងដោយអោយនាយទាហានរបសយើងទាំងអស់ អោយខិតខំឡើង ដើម្បីសម្រកក្បាលពោះចេញ ដោយមិនថាទាហានថ្នាក់ធំ ឬក៍ថ្នាក់តូចនោះទេ។
ក្នុងនោះផងដែរ សម្តេចតេជោ ក៍បានលើកឡើង​ អំពីប្រទេសឥណ្ឌា ដោយប្រទេសគេ គឺ​មាន​បទប្បញ្ញត្តិ​តឹងរ៉ឹង​បំផុត ទៅលើនាយទាហាន ដែលមានក្បាលពោះ នោះគេនឹងធ្វើការដកចេញភ្លាមតែម្តង។ ហើយទាហានដែលមានក្បាលពោះធំ តើផ្លោះរបងបានដោយរបៀបណា? ដូច្នេះសូមរិះរក គ្រប់មធ្យោបាយ ទាំងអស ធ្វើយ៉ាងមិច ត្រូវតែសម្រកក្បាល អោយបាន៕

No comments:

Powered by Blogger.