ព័ត៌មានថ្មីៗ
recent

កម្លាំងអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានចុះបង្ក្រាប ករណី គ្រឿងញៀនឃាត់ខ្លួនបានមនុស្សប្រុសស្រីចំនួន ១៧នាក់ គ្រឿងញៀន ១៧ កញ្ចប់ ទូ ហ្គេមបាញ់ត្រី ២ កាំភ្លើងខ្យល់មួយដើម និងរួមមានវត្ថុតាងមួយចំនួន


(ភ្នំពេញ) ៖ នៅវេលាម៉ោង ៦ ព្រឹកថ្ងៃទី១៥ ខែ មករា ឆ្នាំ២០១៩ នេះ លោកវរសេនីយ៍ទោ គុល យី អធិការនគរបាលខណ្ឌឬស្សីកែវបានដឹកនាំកម្លាំងជំនាញ ខណ្ឌប៉ុស្តិ៍មូលដ្ឋានទាំង ៧ ដោយមានការបញ្ជានិងចង្អុលបង្ហាញពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍
ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ហើយចុះប្រតិបត្តិការ បង្ក្រាបករណី គ្រឿងញៀន ដែលឃាត់ខ្លួនជនសង្ស័យស្រីប្រុសបានចំនួន ១៧នាក់ និងដកហូតថ្នាំញៀន ១៧កញ្ចប់ និងកាំភ្លើងខ្លីបាញ់ខ្យល់មួយដើម និងសម្ភារវេចខ្ចប់សម្រាប់ប្រើប្រាស់បានមួយចំនួន ចំណុចផ្លូវរទេះភ្លើងបាក់ទូក សង្កាត់ទួលសង្កែរ១ ខណ្ឌឬស្សីកែវ ។
ក្នុងករណីនោះដែរ សមត្ថកិច្ចចាប់បានទូហ្គែមបាញ់ត្រីចំនួន២គ្រឿងផងដែរ ដោយសមត្ថកិច្ចបានប្រើកម្លាំងជាទ្រង់ទ្រាយធំ ដែលទៅដល់ក្រុមជនសង្ស័យកំពុងតែប្រមូលផ្តុំគ្នា ហើយក៏មានការចូលរួមពីកម្លាំងចម្រុះខណ្ឌប៉ុស្តិ៍ទាំងអស់ ០៧ និងប្រជាការពារសង្កាត់ទួលសង្កែ០១ សង្កាត់ឫស្សីកែវ ដឹកនាំដោយលោកវរសេនីយ៍ទោ គល់ យី អធិការខណ្ឌឫស្សីកែវ នៅក្នុងកិច្ចប្រតិបត្តិការនេះ ÷ ឃាត់បានជនសង្ស័យចំនួន ១៧នាក់ (ស្រី ០៤នាក់) រួមនឹងវត្ថុតាងរួមមាន÷
១ កាំភ្លើងខ្យល់ ០១ដើម គ្រាប់កាំកង់មួយប្រអប់
២- ក្រាមពណ៌សថ្លា ចំនួន១៧កញ្ចប់ (១៦កញ្ចប់តូច និង០១ កញ្ចប់ធំ)
៣- ម៉ូតូចំនួន០៤គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1HI-9206 ម៉ាកធូដេ ពណ៌ស គ្មានស្លាកលេខ ម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HG – 5742 និងម៉ាកស្មាសវី ពណ៌ខ្មៅ-ស ពាក់ស្លាកលេខ កណ្តាល 1T-0045
៤- ទូហ្គេមបាញ់ត្រីចំនួន០២គ្រឿង
៥- ឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន
៦- ស្លាកលេខម៉ូតូ០១សន្លឹក លេខភ្នំពេញ 1BM-3084 ៧- កង់ស្ព័រម៉ូតូ ០៤កង់ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅកាន់ផ្នែកជំនាញនៃអធិការនគរបាលខណ្ឌឬស្សីកែវ ដើម្បីសាកសួរយកចម្លើយ កសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕

No comments:

Powered by Blogger.