ប្រជាពលរដ្ឋជាច្រើនគ្រួសារ ចោទថាក្រុមហ៊ុនផ្គត់ផ្គងទឹកស្អាតលោក ឈុន សារិន នៅឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ថាយកលុយលើសពីកិច្ចសន្យា
ខេត្តតាកែវ ៖
ប្រជាពលរដ្ឋជាច្រើនរយនាក់នៅស្រុកអង្គរបូរី ខេត្តតាកែវ បានផ្ទុះការតវាទាំង ព្រឹកនៅសាលាឃុំព្រៃផ្គាំឲ្យអាជ្ញាធរជួយដោះស្រាយ
ដោយបានចោទលោកប្រធានសហគមន៍ផ្គត់ផ្គង់ ទឹកសម្រាប់ធ្វើស្រែប្រាំង
ថាបានកេញចំណេញពួកគាត់តាមរបៀបជាន់កដកស្លាប់ទាំងរស់។
ក្រុមប្រជាពលរដ្ឋមួយឃុំនៅស្រុកអង្គរបូរី
ខេត្តតាកែវ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ នេះ
បាននាំគ្នាមកប្រមូលផ្តុំសាលាឃុំទាំងព្រឹក ដើម្បីឲ្យអាជ្ញាធរជួយដោះស្រាយពួកគាត់
ខណៈដែល ប្រធានសហគមន៍ផ្គត់ផ្គង់ទឹក សម្រាប់ស្រោចស្របស្រែប្រាំងពួកគាត់ប្រែក្រឡាសសម្តី ក្នុងការយក ថ្លៃសេវាផ្គត់ផ្គង់ទឹកខុសពីសន្យាដែលធ្លាប់ធ្វើ
ជាហេតុធ្វើឲ្យពួកគាត់ជួបប្រទះនូវការខាតបង់ យ៉ាង ធ្ងន់ធ្ងរ។
តាមការឲ្យដឹងពីក្រុមប្រជាពលរដ្ឋទាំងនោះបាននិយាយថា តាមកិច្ចសន្យា ដំណាក់កាលធ្វើ ស្រែលើទី១
ពួកគាត់ត្រូវបង់ថ្លៃសេវាផ្គត់ផ្គង់ទឹក ដោយគិតជាស្រូវចំនួន៣៥០គីឡូក្រាម ក្នុងមួយ ហិកតា
លុះដល់ដំណាក់កាលធ្វើស្រែលើកទី២ ពួកគាត់ត្រូវបង់លុយ១៧ម៉ឺនរៀលវិញ។ កិច្ចសន្យានេះ ត្រូវបានធ្វើជាច្រើនឆ្នាំមកហើយ
លុះមកដល់ឆ្នាំនេះបែរជាលោកប្រធានសហគមន៍ ឈ្មោះ ឈុន សារិន
អនុវត្តការយកថ្លៃសេវាផ្គត់ផ្គង់ទឹក ទាំងពីរលើកគិតជាស្រូវ៣៥០គីឡូក្រាម ក្នុង១ហិកតាខុស ពីសន្យាទៅវិញ
ដែលនាំឲ្យពួកគាត់ត្រូវចំណាយបន្ថែម ពី៧ទៅ៨ម៉ឺនរៀលទៀតក្នុង១ហិកតា។ ជុំវិញ ករណីនេះ លោក មិន ម៉ៅ
មេឃុំព្រៃផ្គាំបានប្រាប់អ្នកយកព័ត៌មានយើងឲ្យដឹងថា លោកមិនហ៊ាន អាកាត់នោះទេចំពោះបញ្ហាដែលកំពុងតែកើតមាននេះ
ព្រោះវាជាសិទ្ធរបស់លោកប្រធានសហគមន៍ ដែលគាត់បានដេញថ្លៃសម្រាប់ការផ្គត់ផ្គង់ទឹកធ្វើស្រែនេះបាន ហើយលោកនិងហៅលោក
ឈុន សារិន ប្រធានសហគមន៍មកដោះស្រាយគ្នានៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩
ដើម្បីរកដំណោះស្រាយ គ្នាជាមួយនិងប្រជាពលរដ្ឋ។
ក្រុមប្រជាពលរដ្ឋទាំងនោះបានធ្វើការសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធមាន
លោក ឌឹម គឹមសាន អភិបាលស្រុកអង្គរបូរី ពិសេសលោក អ៊ូច ភា
អភិបាលនៃគណៈអភិបាលខេត្តតាកែវ ជួយរកដំណោះស្រាយឲ្យពួកគាត់ផងកុំឲ្យម្ចាស់ស្ថានីយ៍
ផ្គត់ផ្គងទឹកនេះធ្វើអ្វីខុសពីកិច្ចសន្យា របៀបជាន់កដកស្លាបយ៉ាងដូច្នេះ។
សូមបញ្ជាក់ដែរថា
ប្រធានសហគមន៍ផ្គត់ផ្គង់ទឹកសម្រាប់ធ្វើស្រែប្រាំងនេះ បានទទួលសិទ្ធ ដោយការដេញថ្លៃគ្នា
សម្រាប់លក់ទឹកឲ្យពលរដ្ឋធ្វើស្រែ និងបានស្តាប្រឡាយយកទឹកសម្រាប់ផ្គត់ផ្គង់ ក្នុងនោះប្រជាពលរដ្ឋ៦ភូមិនៅឃុំព្រៃផ្គាំទាំងមូលកំពុងតែប្រើប្រាស់នូវសេវាផ្គត់ផ្គង់ទឹកពីស្ថានីយ៍ដែលគ្រប់គ្រងដោយលោក
ឈុន សារិន៕




No comments: