ព័ត៌មានថ្មីៗ
recent

ភ្ញៀវស្នើសុំឲ្យរឹតបន្តឹងសន្តិសុខ នៅព្រលានយន្តហោះ បន្ទាប់ពីមានចោរចូលលួចកញ្ចក់ និងស្លាកលេខរថយន្តជាញឹកញាប់

(ភ្នំពេញ)៖ ប្រជាពលរដ្ឋម្នាក់ បានស្នើសុំឲ្យមានការរឹតបន្តឹងសន្តិសុខ នៅព្រលាន្តយន្តហោះអន្តរជាតិភ្នំពេញ បន្ទាប់ពីមានចោរចូលលួចកញ្ចក់ និងស្លាកលេខរថយន្តរបស់ខ្លួន នៅក្នុងបរិវេណព្រលាន្តយន្តហោះនេះ។

យោងតាមគណនី Facebook របស់ឈ្មោះ Tha Pretty បានបញ្ជាក់ដោយសម្តែងការហួសចិត្ត ក៏ព្រោះតែនៅក្នុងព្រលានយន្តហោះមានសុទ្ធតែកាំមេរ៉ា ប៉ុន្តែនៅតែចោរអាចចូលទៅលួចបានទៀត។

ជាមួយគ្នានេះម្ចាស់គណនី Facebook ដដែលបន្តថា សម្រាប់ការទទួលខុសត្រូវនោះ បានត្រូវបានគិតគូជូននោះទេ ដូច្នេះសូមអំពាវនាវដល់ថ្នាក់ដឹកនាំ និងគ្រប់គ្រងព្រលានយន្តហោះ អន្តរជាតិភ្នំពេញ មេត្តាជួយអន្តរាគមន៍រឹតបន្តឹងបញ្ហាសន្តិសុខឲ្យបានខ្លាំងផង ចៀសវាងការត្អូញត្អែរពីសំណាក់ភ្ញៀវទូទៅ៕

No comments:

Powered by Blogger.