ក្នុងឆ្នាំ២០១៨ អាជ្ញាធរឃាតខ្លួនមនុស្សជាង១ម៉ឺននាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន
ភ្នំពេញ៖ បើយោងតាមរបាយការណ៍របស់ គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀន លើកទី៣ បានឲ្យដឹងថា ចាប់ពីថ្ងៃទី១ មករា ដល់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ នេះ គណៈកម្មការទី៣ បង្ក្រោបបាន ៧៩៧៩ករណី និងឃាត់មនុស្ស១៦១៣៩ នាក់ ដោយសារពាក់ព័ន្ធគ្រឿងញៀន។
នេះបើយោងតាម គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀន លើកទី៣ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ បានបញ្ជាក់ថា “ជាលទ្ឋផលអនុវត្តន៍ច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ បានសរុប៧៩៧៩ករណី ឃាត់មនុស្ស១៦១៣៩នាក់ ស្រី១៣៣៩នាក់ (ជនបរទេស ៣១០នាក់ ស្រី ៤៨នាក់ មាន ២៤សញ្ជាតិ) ។
ចាប់យកសារធាតុញៀន គ្រប់ប្រភេទ៥៣៣kg ៨១៥,៦៥g និង ២៨៨កញ្ចប់, កញ្ឆាក្រៀម៧៤kg ១៤៦g និង ១៦៤៩២៥ដើម ។ សម្ភារចាប់យកមាន រថយន្៩៤4គ្រឿង ម៉ូតូ ២២៣០គ្រឿង ទូរស័ព្ទ ៥៩២៤គ្រឿង ជញ្ជីង ៣៧៦គ្រឿង អាវុធខ្លី ២៦ដើម និងអាវុធវែង ១៣ដើម ។ ស្នើសុំបង្កកដីចំការ ១កន្លែង ដីឡូត៍ ២កន្លែង និងផ្ទះល្វែង ២កន្លែង”៕
No comments: