Breaking News: កំណាត់ផ្លូវជាតិ ៤ត្រូវបានផ្អាកមិនឱ្យធ្វើចរាចរឆ្លងកាត់នៅចំណុចស្ពានគរគី ព្រំប្រទល់ខេត្តកំពង់ស្ពឺនិងខេត្តព្រះសីហនុ
ប្រភពពីកងរាជអាវុធហត្ថស្រុកកំពង់សិលាបានឱ្យដឹងថា មកដល់ព្រឹកនេះ ស្ពានគរគីដែលស្ថិតនៅតាមបណ្តោយកំណាត់ ផ្លូវជាតិលេខ ៤ ត្រង់ចំណុចព្រំប្រទល់ខេត្តព្រះសីហនុនិងខេត្តកំពង់ស្ពឺ ចន្លោះគីឡូម៉ែត១០៦ និង ១០៧ ក្នុងភូមិស្ទឹងច្រាល ឃុំអូបាក់រទេះ កំពុងត្រូវបានជន់លិចដោយជំនន់ទឹកភ្លៀងហូរកាត់ ហើយចរាចរឆ្លងកាត់នឹងត្រូវបិទជាបណ្តោះអាសន្នដើម្បីសុវត្ថិភាព។
ប្រភពដដែលបញ្ជាក់ថា ស្ពានអូរគគីរកំពុងត្រូវបានទឹកបានហូរកាត់ស្ពានប្រហែល ១០០ម៉ែត្រ ក្នុងកំពស់លើស្ពានប្រហែលមួយម៉ែត្រ ដែលខណៈនេះនៅកន្លែងកើតហេតុអាជ្ញាធរកំពុងរៀបចំសណ្តាប់ធ្នាប់ និងបានស្នើដល់ប្រជាពលរដ្ឋដែលមានបំណងធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវជាតិ៤ សូមពង្រាងផ្លូវជាបន្ទាន់ ៕





No comments: