ក្មេងចំនួន៤នាក់ ត្រូវបានអាជ្ញាធរថៃរំដោះចេញពីរោងភ្នំ បន្ទាប់ជាប់ក្នុងនោះមានរយះពេលជិត២០ថ្ងៃមកហើយ
(ថៃ)៖ បើតាមលោក Narongsak Osottanakorn
ប្រធានដឹកនាំប្រតិបត្តិការជួយសង្រ្គោះមនុស្សទាំង១៣នាក់
ចេញពីក្នុងរូងភ្នំថាមលួងនៅភាគខាងជើងប្រទេសថៃ
បានឲ្យដឹងថាប្រតិបត្តិការត្រូវផ្អាកត្រឹមនេះសិន
ហើយនឹងបន្តទៀតនៅចន្លោះ១០ទៅ២០ម៉ោងក្រោយ ដោយ សារតែបំពង់ខ្យល់អុកស៊ីសែនត្រូវបានប្រើប្រាស់អស់
បូករួមជាមួយភាពហត់នឿយ ខណៈក្មេងៗចំនួនត្រឹម០៤នាក់ដំបូងប៉ុណ្ណោះ ត្រូវលោកបញ្ជាក់ថា
ត្រូវបានជួយសង្រ្គោះចេញមកក្រៅដោយសុវត្ថិភាព
រួចបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យនៅខេត្តឈៀងរ៉ាយ។
នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន The Guardian នៅយប់ថ្ងៃអាទិត្យ
ទី០៨ ខែកក្កដា ឆ្នាំ២០១៨។
លោក Narongsak បានបន្ថែមថា
ប្រតិបត្តិការនាថ្ងៃអាទិត្យនេះ
បានប្រព្រឹត្តទៅដោយរលូននិងទទួលបានជោគជ័យហួសពីការរំពឹងទុក
តាមរយៈមធ្យោបាយនៃការជួយសង្រ្គោះក្មេងៗខាងលើ
ដោយការមុជទឹកឆ្លងផ្លូវចេញពីក្នុងរូងភ្នំដ៏ជ្រៅនេះ។ សម្រាប់ក្មេងដែលនៅសល់ទាំង០៨នាក់ទៀត
ព្រមទាំងគ្រូបង្វឹកម្នាក់របស់ពួកគេ គឺត្រូវរង់ចាំមួយរយៈពេលទៀត នៅកន្លែងដដែល
គឺជិតតំបន់ដែលគេហៅថា Pattaya Beach ក្នុងរូងភ្នំ។
ដោយសម្អាងលើព័ត៌មានលម្អិតបន្ថែមនេះ សេចក្តីរាយការណ៍នៅមុននេះ ដែលថាក្មេង០៦នាក់
ត្រូវបានជួយនាំចេញមកដល់ខាងក្រៅវិញនោះ គឺមិនត្រឹមត្រូវឡើយ។
គួរជម្រាបថា
នាព្រឹកថ្ងៃអាទិត្យនេះ អាជ្ញាធរបានសម្រេចចាប់ផ្តើមការជួយសង្រ្គោះមនុស្សទាំង១៣នាក់
ដែលបានជាប់ក្នុងរូងភ្នំថាមលួង
នៃស្រុកម៉ែសៃក្នុងខេត្តឈៀងរ៉ាយភាគខាងជើងប្រទេស តាំងពីថ្ងៃទី២៣ ខែមិថុនាមក
ហើយទើបតែត្រូវបានរកឃើញកាលពីដើមខែកក្កដានេះ ឲ្យចេញមកខាងក្រៅវិញ
តាមរយៈការបញ្ជូនក្រុមអ្នកជំនាញមុជទឹក ដើម្បីជួយអមដំណើរពួកគេ។ ក្មេងទាំង០៤នាក់
ខាងលើ ត្រូវបានជ្រើសរើសឲ្យចេញមកមុនគេ
តាមរយៈការវាយតម្លៃទៅលើស្ថានភាពសុខភាពរបស់ពួកគេ ពោលអ្នកដែលមានកម្លាំងមាំទាំ
ត្រូវយកចេញមកមុន ៕





No comments: