ព័ត៌មានថ្មីៗ
recent

ថ្គើនផង....នាំប្តីចុងមកលេងផ្ទះមិត្តភ័ក្រត្រូវប្ដីដើមលបវ៉ៃប្តីចុងចំកញ្ចឹងកពីក្រោយជាច្រើនដៃបណ្តាលឱ្យដួលសន្លប់

កំពង់ធំ៖ នាំប្តីចុងមកលេងផ្ទះមិត្តភ័ក្រត្រូវប្តីដើមលបវ៉ៃប្តីចុងចំកញ្ចឹងក.ជាច្រើនដៃបណ្តាលឱ្យដួលសន្លប់បាត់ស្មារតីហើយប្រពន្ធនឹងមិត្តភ័ក្រដឹកយកមកសង្រ្គោះនៅមន្ទីពេទ្យបង្អែកបារាយណ៍   សន្ទុកហេតុការណ៍បង្ករឱ្យមានភាពភ្ញាក់ផ្អើលនេះបានឡើងកាលពីវេលាម៉ោង៦នឹង២០យប់ថ្ងៃទី១៦ខែកក្កដាឆ្នាំ២០១៨នៅចំណុចខាងមុខផ្ទះមិត្តភ័ក្រឈ្មោះវីភេទស្រីស្ថិតនៅភូមិបានៀគ  ឃុំចើងដើង  ស្រុកបារាយណ  ខេត្តកំពង់ធំ។ជនរងគ្រោះឈ្មោះ យង  ភារុណ អាយុ២៤ឆ្នាំស្រុកកំណើតនៅភូមិ ដូនទ្រី  ឃុំជ្រៃ  ស្រុកមោង  ឫស្សី  ខេត្តបាត់ដំបង...ប្រពន្ធឈ្មោះចំរើន  អាយុ៣០ឆ្នាំទីលំនៅភូមិតាប្រុកថ្នល់ជាតិ  ឃុំឈូកខ្សាច់  ស្រុកបារាយណ៍   ខេត្តកំពង់ធំ។ជនដៃដល់អតីត:ជាប្តីដើមឈ្មោះជូ សុខណាត អាយុ៣០ឆ្នាំទីលំភូមិ ឃុំកើតខាងលើ។
បើការរៀបរាប់អ្នកស្រី  ចំរើន អតីត:ប្រពន្ធជនដៃដល់បានរៀបរាប់ថា: អ្នកស្រីបានរួមរស់ជីវិតគូជាមួយប្តីដើមឈ្មោះ ជូ សុខណាតអស់រយ:ពេលជាច្រើនឆ្នាំ ហើយថែមទាំងបង្កើតកូនជាចំណងដៃនិស្ស័យបានពីរនាក់  ប៉ុន្តែការរស់នៅជាមួយគ្នាជាច្រើនឆ្នាំមកនេះអ្នកស្រីរស់នៅមិនដែលបានល្ហែរ ល្ហើយម្តងណាឡើយលោកប្តីផឹកស៊ីស្រវឹងអ៊ួប៉ានូមករករឿងវ៉ៃដំច្រំធាត់ គ្មានពេលស្រាកស្រានអ្នកស្រីទ្រាំមិនបាន ក៍សុំប្តីលែងលះ  ហើយបានចែកកូន១ម្នាក់ស្រាច់បាច់អស់ទៅហើយ អ្នកស្រីបានបញ្ជាក់ថាការលែងលះនេះតាំពីថ្ងៃទី២០ខែ១០ឆ្នាំ២០១៦។ក្រោយធ្វើការលែងលះប្តីីមក
អ្នកស្រីដើរស៊ីឈ្នួលជួលព័ទ្រគេនៅស្រុកឆ្ងាយដោយតែជីវភាពក្រីក្រ  ក្រោយមកបានជួបបុរសម្នាក់នៅខេត្តបាត់ដំបង  ឃើញចរឹកស្លូតបូតសម្តីផ្អែមពិរស់ក៍ចាប់ចិត្តប្រតិព័ទ្ធ
ហើយក៍ភ្លើងស្នេហ៍យ៉ាងផ្អែមល្ហែមបំផុត  អ្នកទាំងពីរបានធ្វើពិធីសែនព្រេនបន្តិចបន្ទួច គម្រប់កិច្ចនៃដូនតា។ក្រោយមកអ្នកទាំងពីរនាំគ្នាសំណាកស្រុកទៅស៊ីឈ្នួលគេនៅប្រទេសថៃ អស់រយ:ពេលជាងមួយឆ្នាំទើបវិលត្រឡប់មកស្រុកកំណើតវិញ...មកបានប៉ុន្មានថ្ងៃ  មកលេងផ្ទះមិត្តភ័ក្រ ស្រាប់តែមានហេតុនេះកើតឡើងតែម្តង៕





No comments:

Powered by Blogger.