ប៉ូលីសបញ្ជូនខ្លួនបុរសអ្នកបើកបររថយន្តតាក់ស៊ី ដែលបង្ករគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យអ្នកម្នាង អ៊ុក ផល្លា សោយទិវង្គត់ ឡើងតុលាការ
ខេត្តព្រះសីហនុ ៖នារសៀលថ្ងៃ១៨ ខែមិថុនា ឆ្នាំ២០១៨ នេះសមត្ថកិច្ចនគរបាចរាចរណ៍ខេត្តព្រះសីហនុ បានបញ្ជូនខ្លួនបុរសអ្នកបើកបររថយន្តតាក់ស៊ី ទៅតុលាការហើយ។ ជនបង្ករនេះមានឈ្មោះ វ៉ុល សារ៉េត អាយុ៣៤ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ ។
បុរសម្នាក់នេះបើករថយន្តវ៉ាជែងជ្រុលទៅបុករថយន្តសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ នៅផ្លូវជាតិលេខ៤ ក្នុងឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ កាលពីថ្ងៃទី ១៧ ម្សិលមិញហើយខ្លួនឯងក៏រងរបួសធ្ងន់ដែរ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តតាមនីតិវិធីរួចហើយ៕
No comments: