ឯកឧត្តម ប៉ុល សារឿន ណែនាំអោយបេក្ខជនសមាជិកក្រុមប្រិក្សាឃុំពន្យល់ប្រជាពលរដ្ឋពីភាពអសកម្មមួយចំនួននៅក្នុងមូលដ្ឋានរបស់ខ្លួន
តាកែវ ៖ នៅក្នុងឱកាសអញ្ជើញចុះសំណេះសំណាលជាមួយបេក្ខជនក្រុមប្រិក្សាឃុំទាំង១៣នៅក្នុងស្រុកព្រៃកប្បាស់ នៅព្រឹកថ្ងៃ សុក្រ ទី ៣១ ខែ មិនា ឆ្នាំ ២០១៧នេះ ឯកឧត្តម ប៉ុល សារឿន ប្រធានការក្រុមការងារថ្នាក់ជាតិចុះជួយខេត្តតាកែវ បានធ្វើណែនាំអោយបេក្ខជនក្រុមប្រិក្សាឃុំនៅក្នុងស្រុកព្រៃកប្បាស់ត្រូវធ្វើការពន្យល់ណែនាំប្រជាពលរដ្ឋកុំអោយមានការយល់ច្រលំឬថ្នាំងថ្នាក់ចំពោះគណបក្សប្រជាជនកម្ពុជានៅពេលដែលមានបញ្ហាកើតឡើងជាពិសេសបញ្ហាការប្រើប្រាស់គ្រឿងញៀនដែលកំពុងតែកើតមានឡើងយ៉ាងព្រោងព្រាតនៅតាមមូលដ្ឋាន។
ឯកឧត្តម ប៉ុល សារឿន បានមានប្រសាសន៏បន្តថា បញ្ហាគ្រឿងញៀន បញ្ហល្បែងស៊ីសង និងភាពអសកម្មរបស់មន្រ្តីយើងមួយចំនួនទៀតដែលបំរើប្រជាពលរដ្ឋមិនបានល្អ វាមិនបានស្ថិតនៅក្នុងគោលនយោបាយរបស់គណបក្សប្រជាជននោះទេ។ គោលនយោបាយគណបក្សយើងគឺលុបបំបាត់គ្រឿងញៀន លុបបំបាត់ល្បែងស៊ីសង បងតូចបងធំនិងប្រឹងប្រែងបំរើប្រជាជនអោយអស់ពីចឹត្តពីថ្លើម។ ដូច្នោះបើមានប្រជាជនណាម្នាក់លោកមានការយល់ច្រលំឬអាក់អន់ស្រពន់ចឹត្តដោយសារតែបញ្ហាខាងលើ មន្រ្តីបក្សនៅមូលដ្ឋានត្រូវធ្វើការពន្យល់ពួកគាត់អោយយល់ដើម្បីកុំអោយគាត់អាក់អន់ចឹត្តហើយងាកទៅគាំទ្របក្សដទៃ។ ដោយឡែកមន្រ្តីណាដែលប្រព្រឹត្តខុសដូចជាមេឃុំ មន្រ្តីនគបាល មន្រ្តីអាវុធហត្ថត្រូចចេះសុំទោសប្រជាពលរដ្ឋនិងត្រូវតែចេះកែប្រែកំហុសផងដែរ។
នៅក្នុងឱកាសនោះឯកឧត្តម ប៉ុល សារឿន ក៏បានធ្វើការណែនាំអោយមន្រ្តីបក្សចេះពន្យល់សមាជិកបក្សអោយស្គាលលេខរៀងរបស់គណបក្ស ស្លាកសញ្ញាបក្សត្រូវចេះវាយតម្លៃថាតើសមាជិកបក្សចំនួនភាគរយដែលនិងទៅបោះឆ្នោតហើយម្យ៉ាងទៀតសមាជិកគណបក្សប្រជាជនត្រូវតែសម្មតភាពជជែកវែកញែកតទល់ជាមួយសមាជិកគណបក្សដទៃដែលបានវាយប្រហារមកលើរាជរដ្ឋាភិបាលក៏ដូចជាវាយប្រហារមកលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា៕

No comments: