សំណង់ប្រមាណជាង៨០ភាគរយ ក្នុងខេត្តតាកែវ សុទ្ឋតែជាសំណងគ្មានច្បាប់
ក្រុមមន្ត្រី នៃមន្ទីរសុរិយោដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងកាលពីពេលថ្មីៗនេះថា សំណង់ស្ទើរតែ៨០ភាគរយ នៅក្នុងខេត្តតាកែវ ត្រូវបានសាងសង់ដោយគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ។ គឺម្ចាស់សំណង់គ្រាន់តែផ្ដល់លុយឲ្យមន្ត្រីជំនាញ និងប្រធានមន្ទីរសុរិយោដី ជាការស្រេច។
តាមសេចក្ដីរាយការណ៍ថា រាល់ការសាងសង់សំណង់អគារផ្ទះសំណាក់ សណ្ឋាគារ ធនាគារ រោងចក្រជាង៨០ភាគរយ នៅក្នុងខេត្តតាកែវ គឺពុំមានច្បាប់អនុញ្ញាតិពីប្រធានមន្ទីរសុរិយោដី និងនគររូបនីយកម្មនោះទេ បើទោះជាសំណង់ទាំងនោះសង់ នៅលើផ្ទៃដីពាក់ព័ន្ធ ដូចជាដីផ្សារ ដីចំណីផ្លូវ ឬដីចំណីបឹងស្ទឹងព្រែក ក្ដី។ ដោយគ្រាន់តែគេចាយលុយជាមួយប្រធានមន្ទីរសុរិយោដី នោះបញ្ហានឹងមិនអាចកើតឡើងឡើយ។ លើសពីនេះការកាត់ប្លង់ ផ្ទេរផ្ទូរដី ក៍ត្រូវបានគេចរចារតម្លៃគ្នាតាមរបៀបឆៅយ៉ាងអនាធិបតេយ្យផងដែរ។
ជុំវិញបញ្ហានេះ លោក សុខ សិត ប្រធានមន្ទីរសុរិយោដី នគរូបនីយកម្ម និងសំណង់ខេត្តតាកែវ បានឲ្យដឹងដោយថ្លែងទទួលស្គាល់ថា សំណង់ដែលសាងសង់រួច និងកំពង់សាងសង់នៅក្នុងខេត្តតាកែវ ភាគច្រើនគឺមិនមានច្បាប់ពិតមែន ជាពិសេសនៅស្រុកបានទី។
លោកបានបន្ដថា ការសាងសង់សំណង់ដែលគ្មានច្បាប់ភាគច្រើន ក្រុមអាជ្ញាធរមូលដ្ឋាន និងមន្ត្រីថ្នាក់ក្រោមរបស់លោក បានឃុបឃិតគ្នាលួចសាងសង់ដោយមិនបានរាយការណ៍ឲ្យលោកដឹង, ដូច្នេះហើយបានជាសំណង់គ្មានច្បាប់រីកដុះដាលដូចផ្សិត។ ប៉ុន្តែយ៉ាងណាក៍ដោយ លោកថា នឹងចាត់វិធានការបើសិនជាដឹងថា សំណង់រឹងណាមួយដែលកំពុងសាងសង់ ហើយគ្មានច្បាប់៕
ប្រភពដោយ ANN
No comments: