ព័ត៌មានថ្មីៗ
recent

ក្រុងស៊ាងយ៉ាងរបស់ចិន និងដាក់ទុនវិនិយោគ១រយលានដុល្លាបើកកសិដ្ឋានចញ្ចឹមជ្រូកនៅក្នុងខេត្តតាកែវ

       តាកែវ ៖ នៅក្នុងដំណើរទស្សនៈកិច្ចសិក្សាស្វែងយល់ពីសក្ដានុពលនានារបស់ខេត្តតាកែវ ដើម្បីធ្វើការវិនិយោគពីសំណាក់ធុរជននិងក្រុមអ្នកវិនិយោគក្រុងស៊ាងយ៉ាង ខេត្តហ៊ួប៉ី របស់សាធារណៈរដ្ឋប្រជាមានិតចិន លោកអភិបាលរងក្រុងស៊ាងយ៉ាងបានធ្វើការអះអាងថា ក្រហ៊ុនវិនិយោគក្រុងស៊ាងយ៉ាងនិងដាក់ទុនចំនួន១រយលានដុល្លា សម្រាប់បើកកសិដ្ឋានចញ្ចឹមជ្រូកយកសាច់ នៅក្នុងខេត្តតាកែវ និងរាជធានីភ្នំពេញ។
      ថ្លែងនៅក្នុងកិច្ចពិភាក្សានិងស្វែងយល់ពីសក្ដានុពលរបស់ខេត្តតាកែវ ជាមួយអាជ្ញាធខេត្តតាកែវនៅរសៀលថ្ងៃ ព្រហស្បត្ត៏ ទី ១២ ខែ មករា នៅសណ្ឋាគារដូនកែវ លោក ហ្សាង តឺហាវ អភិបាលរងក្រុងស៊ាងយ៉ាងបានថ្លែងថា ខេត្តតាកែវពិតជាខេត្តមួយដែលមានសក្ដានុពលខាងវិស័យកសិកម្ម។ ហេតុដូច្នោះហើយបានជាមានក្រុមអ្នកវិនិយោគរបស់ក្រុងស៊ាងយ៉ាងជាច្រើនមានការចាប់អារម្មណ៏ និងបានបញ្ជូនបុគ្គលិករបស់ខ្លួនចុះមកសិក្សាស្រាវជ្រាវពិការវិនិយោគនានា។ ដោយក្នុងនោះក្រុមហ៊ុនសៀងតាយរបស់ក្រុងស៊ាងយ៉ាងបានបានសម្រេចចិត្តបោះទុនវិនិយោគចំនួ១រយលានដុល្លា វិនិយោគលើការបើកកសិដ្ឋានចញ្ចឹមជ្រូកកាប់យកសាច់នៅក្នុងរាជធានីភ្នំពេញនិងនៅក្នុងខេត្តតាកែវ។
  លោកអភិបាលរងក្រុងស៊ាងយ៉ាង បានមានប្រសាសន៏បន្តថា ក្រៅពីការបោះទុនចំនួន១រយលានដុល្លា បើកកសិដ្ឋានចញ្ចឹមជ្រូកយកសាច់នេះ នៅមានក្រុមហ៊ុនជាច្រើនទៀតកំពុងតែសិក្សាពីការបើករោងចក្រចំណីសត្វនិងការបង្រើនពីបញ្ចេកទេសដាំដុះនិងចញ្ចឹមសត្វដល់ប្រជាកសិករនៅក្នុងខេត្តតាកែវ ហើយយើងក៏មានគម្រោងនិងនាំស្រូវពីកម្ពុជាចំនួន៥ម៉ឺនតោនទៅ១០ម៉ឺនតោនក្នុងមួយឆ្នាំផងដែរ ជាពិសេសក្រុមហ៊ុននិងស្វែងរកការជួលដីសម្រាប់ដាំដំណាំស្រូវនៅក្នុងខេត្តតាកែវនេះផងដែរ។ 
   ឆ្លើយតបទៅនិងការលើកឡើងខាងលើរបស់អភិបាលរងក្រុងស៊ាងយ៉ាង ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានស្វាគមន៏ចំពោះគម្រោងវិនិយោគដ៏ធំនេះ និងបានជំរុញលើកទឹកចិត្តចំពោះបណ្ដាលគម្រោងវិនិយោគនានាមកកាន់ខេត្តតាកែវ។  អាជ្ញាធខេត្តតាកែវក៏រំពឹងផងដែរថាធុរជននិងអ្នកវិនិយោគចិនទាំងអស់ដែលមានវត្តមាននៅថ្ងៃនេះនិងសិក្សាស៊ីជម្រៅ ពិនិត្យលទ្ធភាពក្នុងការចាប់ដែគូរធុរកិច្ចនិងវិនិយោគនិងឈានទៅដល់ការសម្រេចចឹត្តវិនិយោគនៅក្នុងខេត្តតាកែវ៕

No comments:

Powered by Blogger.