មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ៖ ជម្រុញដល់មន្រ្តីមូលដ្ឋានបង្កើនការប្រុងប្រយ័ត្ន ចំពោះសកម្មភាពឆបោកប្រជាពលរដ្ឋពាក់ព័ន្ធ នឹងកម្ចីមីក្រូហិរញ្ញវត្ថុពីជនខិលខូច
តាកែវ៖នៅក្នុងឱកាសអញ្ជើញចូលរួមបិទសន្និបាតសាលាខេត្តតាកែវ ដែលដំណើរការរយៈពេល២ថ្ងៃ រសៀលថ្ងៃទី ១៩ មករា ២០១៧ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៍ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ដោយជម្រុញដល់មន្រ្តីសមត្ថកិច្ចមូលដ្ឋាន ក៍ដូចជាអាជ្ញាធភូមិឃុំ ត្រូវតែទប់ស្កាត់ចំពោះសកម្មភាពរបស់ជនឱកាសនិយមដែល មានបំណងចង់ឆបោកប្រជាពលរដ្ឋ តាមរយៈកម្ចីអាត្រាការប្រាក់ទាប ឬក៍ធ្វើជាលេស រួមគ្នារកស៊ីវិនិយោគលើគម្រោងអ្វីមួយ ។
ឯកឧត្តម ងី ច័ន្ទ្រផល បន្តថា សកម្មភាពទាំងឡាយណាដែលមានចិរិតលក្ខណៈ ឆបោកប្រជាពលរដ្ឋ ក្នុងនាមអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានត្រូវតែការពារផលប្រយោជន៍ជាធំ ដោយមិនត្រូវឲ្យជនខិលខូចមួយចំនួនដើរបង្កចលាចលនៅតាមមូលដ្ឋាន ហើយក្នុងនោះដែរ លោកមេភូមិ មេឃុំ រួមនឹងសមត្ថកិច្ចមូលដ្ឋាន ត្រូវផ្សព្វផ្សាយអប់រំណែនាំដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្ន ក្រែងមានហានិភ័យកើតមាន ឡើងដែលអាចជិះឥទ្ធិពលដល់សង្គម ពិសេសគឺប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចគ្រួសារ ប្រជាពលរដ្ឋតែម្តង ។
ឯកឧត្តមរដ្ឋលេខាធិការ បន្ថែមទៀតថា ប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវចំនួន ១៦៥០០០នាក់ ដែលស្មើនឹង៨០ភាគច្រើននៃចំនួនគ្រួសារ១១៩០០០ គឺជាអ្នកជំពាក់ លុយតាមស្ថាប័នមីក្រូហិរញ្ញវត្ថុ ហើយភាគច្រើនគឺគាត់តែងខ្ចីលុយពីធនាគារមួយទៅ សងធនាគារមួយទៀត ដោយលក្ខខ័ណ្ឌគ្រាន់តែមានអត្តសញ្ញាណប័ណ្ណជាការគ្រប់គ្រាប់ ។ បញ្ហានេះវាធ្វើឲ្យប្រជាពលរដ្ឋកាន់តែជំពាក់លុយធនាគារវ័ន្តករ ព្រោះតែពុំ មានលទ្ធភាពសងបំណុលឲ្យធនាគារមកវិញ ហើយដែលធ្វើឲ្យមានជនឱកាសនិយម ឬជនខិលខូចអាចកេងចំណេញចំពោះបញ្ហាហ្នឹងតែម្តង ដច្នោះយើងគួរតែមានវិធាន ការទប់ស្កាត់ បង្ក្រារ និងបង្រ្កាបឲ្យបានទាន់ពេលវេលា ជៀសវាងនាំឲ្យកើតមានបញ្ហា កាន់តែធំទៅៗ ។
ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមទៀតថា កន្លងមកប្រជាពលរដ្ឋនៅតែយល់ច្រឡំចំពោះស្ថាប័នមីក្រូហិរញ្ញវត្ថុថាជារបស់រដ្ឋ ដោយបុគ្គលិកមីក្រូហិរញ្ញវត្ថុទាំង នោះតែងតែហៅលោកមេភូមិទៅជាមួយនៅពេលដែលខ្លួនទៅទារបំណុលពីប្រជាពល រដ្ឋ បញ្ហានេះសូមកម្លាំងសមត្ថកិច្ចមូលដ្ឋានផ្សព្វផ្សាយ និងអប់រំណែនាំដល់ប្រជាពលរដ្ឋកុំឲ្យមានការភ័ន្តច្រឡំតទៅទៀត ហើយក៍អប់រំដល់មន្រ្តីមីក្រូហិរញ្ញវត្ថុទាំងនោះឲ្យ យល់ពីតួនាទីរបស់ខ្លួនផងដែរ ។ ជាមួយគ្នានេះដែរ ឯកឧត្តម ងី ច័ន្ទ្រផល ក្រៅតែពីការ ជម្រុញដល់មន្រ្តីមូលដ្ឋានឲ្យបង្កើនការប្រុងប្រយ័ត្ន ចំពោះជនខិលខូចដើរឆបោកប្រជាពលរដ្ឋ ក៍ត្រូវតែចាត់វិធានការណ៍បន្ទាប់មកដែរ ចំពោះជនដែលមកឃោសនាពេល ប្រជាពលរដ្ឋជំពាក់បំណុលធនាគារវ័ន្តករពុំមានលទ្ធភាព សងថា នៅពេលបោះឆ្នោតឲ្យបក្សខ្លួន បំណុលដែលជំពាក់ធនាគារនឹងត្រូវលុបចោលដោយពុំចាំបាច់សងធនាគារ តទៅទៀតឡើយ ៕








No comments: